ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! សង្សារ​មិន​ឲ្យ​រួមរ័ក យោធា​ម្នាក់​ចង​.​ក​សម្លា.ប់​ខ្លួន

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​ប្រហែលជា​តូចចិត្ត​សុំ​សង្សារ​រួមរ័ក​មិន​បាន​ហើយ​ថែម​ទាំង​លួច​យក​លុយ​អស់​ទៀត ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃា.ត​ខ្លួនឯង​តែ​ម្តង …

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​យោធា​ម្នាក់​ប្រហែលជា​តូចចិត្ត​សុំ​សង្សារ​រួមរ័ក​មិន​បាន​ហើយ​ថែម​ទាំង​លួច​យក​លុយ​អស់​ទៀត ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង ដែល​ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ព្រៃ​ចំងាយ​២០០​ម៉ែត្រ​ពី​បន្ទាយ​ទាហាន ក្នុងភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ ថា​ន់ អាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​បុរស​ពោះ​មា​យ និង​ជា​មន្ត្រី​យោធា​អង្គភាព​វរ​សេនា​តូច​លេខ​៤១១ កងពលតូច​ថ្មើរជើង​លេខ​៤១ ស្នាក់​នៅ​បន្ទាយ​ទាហាន​ក្បែរ​កន្លែង​កើតហេតុ ។

លោក​អនុសេនីយ៍ទោ ហេង ធី មេបញ្ជាការ​ង​កង​រាជ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា​ថា យោង​តាម​ការ​ត្រួតពិនិត្យ​របស់​លោក ហ៊ុ​ល ហៀ នាយ​ផ្នែក​សុខាភិបាល​វរៈ​៤១១ សាកសព​ជន​រង​គ្រោះជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​កាលពី​លា្ង​ច​ថៃ្ង​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ចងក​ទៅ​នឹង​ដើមឈើ​កំពស់​៣​ម៉ែត្រ ។

ប្រភព​ពី​មន្ត្រី​យោធា​ដែល​រស់នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​បុរស​ពោះម៉ាយ​កូន​មួយ ហើយ​កន្លង​មក​បុរស​រូប​នេះ​ធ្លាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ម្តង​រួច​មក​ហើយ​ដែរ ហើយ​ជា​ច្រើន​ខែ​កន្លង​មកនេះ​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ឯ​ខេត្តកំពង់ធំ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ពេល​ថ្មី​ៗ​មុន​ពេល​កើតហេតុ​អ្នក​ទាំង​២​បាន​ណាត់ជួប​គ្នា​នៅផ្ទះ​សំណាក់​ក្នុងស្រុក​អន្លង់​វែង ហើយ​បុរស​រង​គ្រោះ​បាន​សុំ​ស្ត្រី​ជា​សង្សារ​រួម​រ័ក្ស តែ​ស្ត្រី​រូប​នោះ​មិន​ព្រម​ទេ ហើយ​ថែម​លួច​លុយ​អស់​៧០​ម៉ឺន​រៀល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ការ​សម្លាប់​ខ្លួន​នេះ​ប្រហែលជា​អាច​ទាក់ទង​នឹង​រឿង​ហើយ​មើលទៅ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​ប្រគល់​ឲ្យ​អង្គភាព​វរៈ​៤១១​ធ្វើបុណ្យ​តាម​ប្រពៃណី ៕