ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃល្ពៅពីដើ​ម​ដៃ​មានតម្លៃ​ថ្លៃ​ ធ្វើ​ឱ្យកសិករ​​​សប្បាយ​រីករាយឆ្នាំនេះ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ កសិករ​​ដាំ​ដំណាំចំកា​រ​នៅ​ឃុំ​ឆ្នុ​ក​ទ្រូ ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា​៖ ផ្លែ​ល្ពៅ​ឆ្នាំនេះ​បាន​តម្លៃ​ថ្លៃ ជាង​ឆ្នាំទៅ ដែល​ធ្វើឲ្យ​ពួកគាត់ ជា​អ្នក​ចំការមានក្តី​​សប្បាយចិត្តរីករាយ​​គ្រប់​គ្នា និង​កំពុងតែ​ប្រមូល​ផល​ផ្លែ​ល្ពៅ​យក​មក​លក់​នៅ​មាត់កំពង់​ទឹក​ឆ្នុកទ្រូ​យ៉ាង​ញាប់ដៃផងដែរ…

ខេត្ត​កំពង់ឆ្នាំ​ង ៖ កសិករ​​ដាំ​ដំណាំចំកា​រ​នៅ​ឃុំ​ឆ្នុ​ក​ទ្រូ ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា​៖ ផ្លែ​ល្ពៅ​ឆ្នាំនេះ​បាន​តម្លៃ​ថ្លៃ ជាង​ឆ្នាំទៅ ដែល​ធ្វើឲ្យ​ពួកគាត់ ជា​អ្នក​ចំការមានក្តី​​សប្បាយចិត្តរីករាយ​​គ្រប់​គ្នា និង​កំពុងតែ​ប្រមូល​ផល​ផ្លែ​ល្ពៅ​យក​មក​លក់​នៅ​មាត់កំពង់​ទឹក​ឆ្នុកទ្រូ​យ៉ាង​ញាប់ដៃផងដែរ ។

លោក ណម ប៊ុ​ននេ​ត្រ អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាឡង់ ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូណ៌ និង​មាន​ដីចម្ការ​នៅ​ចំណុច​ព្រែក​ទាល់ ដែល​បាន​យក​ផ្លែ​ល្ពៅ​មក​លក់​នៅ​មាត់កំពង់​ទឹក ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បាន​ឲ្យដឹង​ថា​ ផ្លែ​ល្ពៅ​ឆ្នាំនេះ​បាន​តម្លៃ​ថ្លៃ​គួរសម ថ្លៃជាង​ឆ្នាំទៅមិញ ។​ ផ្លែ​ល្ពៅ​លេ​ខ១ លក់​បាន​១.១០០រៀល​ក្នុង១គីឡូក្រាម លេ​ខ២ថ្លៃ៦០០រៀល និង​លេខ៣ ថ្លៃ៣០០ក្នុង១គីឡូក្រាម គឺ​មានតម្លៃ​ថ្លៃជាង​ឆ្នាំទៅ​មុន ដែលលេខ១លក់​បាន​ត្រឹ​មតែ៣០០រៀល​ប៉ុណ្ណោះ ក្នុង១គីឡូក្រាម ។

ឆ្នាំនេះ​ អ្នកចម្ការ​ដាំ​ល្ពៅ​គឺ​ពិតជា​សប្បាយចិត្ត​គ្រប់​គ្នា ។​យ៉ាងនេះ​ក្តី លោ​ក​ក៏បាន​បញ្ជាក់​ថា​ កាលពី៣-៤ថ្ងៃមុន ផ្លែ​ល្ពៅ​លេខ១ លក់​បាន១.៣០០រៀល ហើយ​ទើបតែ​ថ្ងៃនេះ​ផ្លែ​ល្ពៅ​ធ្លាក់ចុះ​បន្តិច ។ ចំពោះ​មូលហេតុ​ផ្លែ​ល្ពៅ​បាន​ថ្លៃ ទី១គឺ ដោយសារ​ផ្លែ​ល្ពៅ​បេះ​ពីដើ​ម​ដៃ ,ទី២ អ្នកធ្វើ​ចម្ការ​ដាំ​ល្ពៅ ឆ្នាំនេះ​មាន​ចំនួន​តិច ។ កសិករ​រូប​នោះ​បាន​បញ្ជាក់​​ថា​​ ប្រមាណ​ជា៤ទៅ៥ថ្ងៃ​ទៀ​ត ផ្លែ​ល្ពៅ​គាត់​ប្រមូល​អស់ពី​ចម្ការ​ហើយ បើ​ទោះបី ដល់ពេល​នោះ ធ្លាក់​ថ្លៃ​ទៀ​ត ក៍​អាច​ត្រឹម ពី៨០០ ទៅ១០០០រៀល ក្នុង១គីឡូក្រាម​ដែរ​។

ចំណែក​ស្ត្រី​ឈ្មោះប៊ុ​ន​ថា ក៏បាន​និយាយ​ដែរ​ថា គាត់​មានផ្ទៃ​ដី​ប្រមាណ​កន្លះ​ហិច​តា ពេលនេះ​គាត់​កំពុងតែ​មមារ​ញឹក​ប្រមូល​ផល​ផ្លែ​ល្ពៅ យក​មក​លក់​ដែរ ព្រោះ​កំពុងតែ​មានតម្លៃ​ថ្លៃ ។ យ៉ាងនេះ​ក្តី ស្ត្រីរូប​នោះ​បាន​បញ្ជាក់​ថា​ ផ្លែ​ល្ពៅ​ពិតជា​បាន​ថ្លៃ​មែន ប៉ុន្តែ​ឆ្នាំនេះ​ទាំង​ជី​និង​ប្រេង​ចាក់​ម៉ាស៊ីនបូម​ទឹក សុទ្ធតែ​បាន​ឡើងថ្លៃ​ទាំងអស់ ។ កាលពី​ឆ្នាំ​ទៅ​ជី១ការុង ថ្លៃ​តែ១០ម៉ឺន​រៀល​ទេ ឆ្នាំនេះ​ជី​មួយ១កា​រ៉ុ​ង ថ្លៃ​ដល់ ២០ម៉ឺន​រៀល ។​ ចំណែក​ប្រេង​ចាក់​ម៉ាស៊ីនបូម​ទឹក​កាលពី​ឆ្នាំ​១ពី​ដុង ត្រឹមតែ៩ម៉ឺន​រៀល​ទេ ឆ្នាំ​ប្រេង​បាន​ឡើង​ដល់១៦ ម៉ឺន​រៀល ក្នុង១ពី​ដុង ។

ដោយឡែក ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំ​ង លោក ងិន ហ៊ុន ក៏បាន​បញ្ជាក់​ដែរ​ថា ផ្លែ​ល្ពៅ​ពិតជា​ឡើងថ្លៃ​ដើ​ម​ពីដើម​ដៃ​បែបនេះ​មែន ព្រោះ​ការ​ប្រមូល​ផល​ពីដើម​ដៃ ផ្លែ​ល្ពៅ​ធំៗ​ល្អ មិន​ដូច​ចុងដៃ​ផ្លែ​ល្ពៅ​តូច​ៗ​ឡើយ ហើយក៏​មិន​ធានា​ថា បាន​ថ្លៃ​រហូត​នោះ​ទេ បន្តិចទៀត នៅពេល​ប្រហែល​ជាង​កន្លះ​ខែ​ទៀត ពេល​ដែល​កសិករ​កាន់តែ​ប្រមូល​ផល​មក​ច្រើន​ផ្លែ​ល្ពៅ​គឺ​ពិតជា​នឹង​ចុះថ្លៃ​ជាង​នេះ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ