ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ងារជើង ប្រុស​ស្រី​ជាង​៥០​នាក់​ជួប​គ្រោះ​នៅ​ចំណុច​ព្រៃ​ឆ្មា

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឲ្យ​កម្មករ​ជាង​៥០​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ ចំណុច​ព្រៃ​ឆ្មា

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឲ្យ​កម្មករ​ជាង​៥០​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ ចំណុច​ព្រៃ​ឆ្មា ស្ថិត​ក្នុងភូមិ​រលាំង ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​ពេល​ដែល​រថយន្ត​ដឹក​កម្មករ​បាន​បុក​ជាមួយនឹង​រថយន្ត​ធុន​តូច ដោយ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

លោក សេង ចិន្តា នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​មក​ពី​រថយន្ត​ធន់​ធំ​ដឹក​កម្មករ​បុក​ជាមួយនឹង​រថយន្ត​ធុន​តូច អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។

លោក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3a1422 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ យ​ន ភៀវ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​បេង ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុងដា​ស៊ី​វិច ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហ៊​ន រិ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ដោយ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​បាន​បណ្ដាល​ឲ្យ​កម្មករ​ចំនួន​៥៧​នាក់ (​ប្រុស​១៤​នាក់​) បាន​រង​របួស ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​រង​របួសធ្ងន់​ចំនួន​៨​នាក់​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ អ្នក​រង​របួស​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច ចំណែកឯ​អ្នក​រង​របួសធ្ងន់ ខ្លះ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ និង​ខ្លះ​ទៀត​ក៏​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​អ្នកបើកបរ​រថយន្ត​ហុងដា​ស៊ី​វិច ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​តាម​នីតិវិធី ព្រោះតែ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។ ដោយឡែក​រថយន្ត ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ