ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ! ខ្សែ​ភាពយន្ត​ខ្មែរនឹងចាក់បញ្ចាំងនៅ​ប្រទេសថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​ចេញដំណើរ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​ថៃ​ជាមួយនឹង​ផលិត​ករ និង​សិល្បករ​មួយ​ចំនួន ​ដើម្បី​ចេញ​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ខ្មែរ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ ។ អ្វី​ដែល​ភ្ញាក់ផ្អើល​ និង​​​កោតសរសើរ​ គឺ​នា​ង​បាន​បង្ហាញ​នូវ​សម្លៀក​បំពាក់​​ដែល​ច្នៃពី​ក្រមា​ខ្មែរ​ ឡើង​លើ​ឆាក​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​ស្ថានីយ​ទូរ​

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​ចេញដំណើរ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​ថៃ​ជាមួយនឹង​ផលិត​ករ និង​សិល្បករ​មួយ​ចំនួន ​ដើម្បី​ចេញ​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ខ្មែរ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ ។ អ្វី​ដែល​ភ្ញាក់ផ្អើល​ និង​​​កោតសរសើរ​ គឺ​នា​ង​បាន​បង្ហាញ​នូវ​សម្លៀក​បំពាក់​​ដែល​ច្នៃពី​ក្រមា​ខ្មែរ​ ឡើង​លើ​ឆាក​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ ​។

តារា​​សម្តែង​អ្នក​នាងច​ន ច័ន្ទ​ល​ក្ខិ​ណា, កញ្ញា​តូ​តា, លោកញ៉ែ​ម សុគន្ធ, លោក​យ៉ែ​ម សំ​អូន, នាយ​ក្រូច ​និង​តារា​សម្តែង​មួយ​ចំនួន​ទៀត​ បាន​ចាក​ចេញពី​កម្ពុជា​ ជាមួយនឹង​ផលិតករ​នៃ​ផលិតកម្ម Angkor Picture កាលពី​ថ្ងៃ​ទី​៤ កញ្ញា ​នេះ​ ដើម្បី​​ផ្សព្វផ្សាយ និង​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​គឺ​រឿង​ «​ច​ន្ទ្រា» នៅ​ព្រះរាជាណាចក្រ​ថៃ​ ។

វត្តមាន​បង្ហាញ​ក្នុង​បទ​សម្ភាសន៍​ពិសេស តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​គ្រង​សម្លៀក​បំពាក់​ជា​រ៉ូ​ប ​ដែល​ច្នៃ​ដោយ​ផាមួង និង​ក្រមា​​ខ្មែរ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​នៃ​ការ​ច្នៃ​សម្លៀក​បំពាក់​របស់​ខ្មែរ​ផង​ដែរ​ ។ សំលៀក​បំពាក់​ស្រ​ដៀង​គ្នា​នេះ ​ត្រូវ​បាន​គេ​ឃើញ​តារា​សម្តែងកញ្ញាមាន សូ​នី​តា ​តែ​ស្លៀកពាក់​ជា​ញឹក ក្នុង​គោល​បំណង​​លើកកម្ពស់​តម្លៃ​ក្រមា ដ៏​ដូច​ជា​សំលៀក​បំពាក់​ខ្មែរ ពិសេស​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​របរ​ត្បាញ​ហូ​ង ផាមួង និង​ក្រមា​ខ្មែរ​ផង​ដែរ​ ។