កាន់កាត Visa ធនាគារ ជីប ម៉ុង ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០% និងសេវាអាទិភាពនៅមន្ទីរពេទ្យល្បីៗចំនួន ៤ ក្នុងប្រទេសសិង្ហបុរី
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ ជីប ម៉ុង…
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ ជីប ម៉ុង…
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០%បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង ។

ស្របតាមទស្សនវិស័យឆ្នាំ ២០២៦ របស់ធនាគារ ជីប ម៉ុង ក្នុងការវិវត្តខ្លួនឱ្យក្លាយទៅជាធនាគារដែលមានប្រព័ន្ធធនាគារឌីជីថលទូលំទូលាយ ងាយស្រួលប្រើប្រាស់ និងពិសេសអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ជូនដល់អតិថិជនផងដែរនោះ កិច្ចសហការមួយនេះ គឺជាការឆ្លើយតបយ៉ាងច្បាស់ទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលស្វែងរកដំណោះស្រាយវេជ្ជសាស្ត្រ និងបទពិសោធន៍ព្យាបាលលំដាប់អន្តរជាតិ ។
អត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនកាន់កាត Visa ធនាគារ ជីប ម៉ុង តាមរយៈភាពជាដៃគូនេះ ម្ចាស់កាតឥណទាន និងឥណពន្ធ Platinum របស់ធនាគារ ជីប ម៉ុង នឹងទទួលបានឯកសិទិ្ធពិសេសដូចជា ៖
• ការបញ្ចុះតម្លៃរហូតដល់ 10% លើកញ្ចប់សេវាពិនិត្យសុខភាព
• ការបញ្ចុះតម្លៃ 5% លើវិក្កយបត្រមន្ទីរពេទ្យ
• ការទទួលបាន សេវាធ្វើដំណើរពីអាកាសយានដ្ឋាន Changi ទៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ
• រួមជាមួយនឹង អាទិភាពក្នុងការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ បាន 24 ម៉ោង ។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់គ្នាថា ការផ្តល់ជូនពិសេសនេះគឺនឹងមាននៅ មន្ទីរពេទ្យចំនួន 4 ទីតាំងក្នុងប្រទេសសិង្ហបុរី គឺមន្ទីរពេទ្យ Mount Elizabeth Orchard មន្ទីរពេទ្យ Mount Elizabeth Novena មន្ទីរពេទ្យ Gleneagles និងមន្ទីរពេទ្យ Parkway East ។
ភាពជាដៃគូយុទ្ធសាស្រ្តរបស់ធនាគារ ជីប ម៉ុង នៅក្នុងឆ្នាំថ្មីនេះ ជាមួយក្រុមហ៊ុន IHH Healthcare Singapore គឺជាការបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលក្លាយជាអតិថិជនរបស់ ធនាគារ ជីប ម៉ុង ការយកចិត្តទុកដាក់របស់ធនាគារនឹងនៅជាប់ជាមួយអតិថិជនជានិច្ច ទោះបីជាអតិថិចនធ្វើដំណើរទៅដល់ទីណាក៏ដោយ។ ធនាគារ ជីប ម៉ុង ចង់ឱ្យអតិថិជនទាំងអស់មានភាពកក់ក្តៅថា “ទោះទៅដល់ទីណាក៏ដោយ អតិថិជនក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពិសេស រួមជាមួយភាពងាយស្រួលនិងសម្បូរបែប គ្រប់ទីកន្លែង” ។

អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911 ៕ អអត្ថបទសហការ

ចែករំលែកព័តមាននេះ