ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត បញ្ជាក់​ពី​មូលហេតុ​បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​នាង​ខក​ខាន​​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ ចុង​ក្រោយ បើ​ទោះបីជា​បច្ចុប្បន្ន​ អ្នក​នាង​នៅ​តែ​អាច​បន្ត​អាជីព​មួយ​នេះ​បាន​ដដែល​ក៏​ដោយ ។…

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​បញ្ជាក់​ពី​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​នាង​ខក​ខាន​​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ ចុង​ក្រោយ បើ​ទោះបីជា​បច្ចុប្បន្ន​ អ្នក​នាង​នៅ​តែ​អាច​បន្ត​អាជីព​មួយ​នេះ​បាន​ដដែល​ក៏​ដោយ ។

មូលហេតុ​នោះ​ ត្រូវ​បាន​អ្នក​នាង​បញ្ជាក់​ថា ការ​អន់ចិត្ត​ចំពោះ​វិស័យ​មួយ​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​នាង​សម្រេចចិត្ត​មិន​បន្ត​អាជីព​សិល្បៈ​ចម្រៀង​បន្ត​ទៀត ខ​ណៈ​ពេល​ដែល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​អ្នក​នាង​កម្រ​នឹង​ច្រៀង​លេង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​លើក​ឡើង​ថា តាម​សមត្ថភាព​របស់​នាង​នៅ​អាច​ច្រៀង​បាន គ្រាន់តែ​ពេល​នេះ ​នាង​មិន​ចង់​ច្រៀង សូ​ម្បី​តែ​ច្រៀង​នៅ​ក្នុងផ្ទះ​ ក៏​អ្នក​នាង​មិន​ចង់​ច្រៀង​ដែរ ។

អ្នក​នាង​ថា សួរ​ថា​ ​មាន​មូលហេតុ​អ្វី គឺ​មាន​អារម្មណ៍​ថា​ អន់ចិត្ត​ក្នុង​វិស័យ​មួយ​នឹង និយាយ​​ដោយ​ត្រង់ ហើយ​ក៏​អត់​ចង់​ច្រៀង ច្រៀង​បាន​រាំ​បាន អត់​មាន​បញ្ហា គ្រាន់តែ​អន់ចិត្ត ហើយ​ភាព​អន់ចិត្ត​នេះ​នាំ​ឲ្យ​អស់​អារម្មណ៍ អ្វី​ក៏​ដោយ​បើ​វា​អស់ចិត្ត​ហើយ​ គឺ​ចប់ ។

នាង​បន្ត​ថា ភ្លេច​អស់ហើយ​បទ​ចម្រៀង កាលពី​នៅ​ចូល​ចិត្ត​ច្រៀង សូ​ម្បី​តែ​ប្តី​ខ្លួន​ក៏​មិន​ហ៊ាន​​មក​បញ្ចប់​ការងារ​ច្រៀង​នេះ​ដែរ តែ​​អស់​អារម្មណ៍​ខ្លួនឯង ទោះ​ទៅ​លក់​ត្រកួន​ក៏​បាន​អត់​បញ្ហា ។

យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​អន់ចិត្ត​ចំពោះ​វិស័យ​មួយ​ពី​សំណាក់​អ្នក​នាង ម៉ៅ ស៊ី​ណាត គឺ​មិន​ត្រូវ​បាន​អ្នក​នាង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា​ ជា​រឿង​អ្វី​ដែរ ប៉ុន្តែ​នៅ​តែ​អរគុណ​សម្រាប់​មហាជន​មួយ​ចំនួន​ដែល​នៅ​តែ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​នាង​បន្ត​អាជីព​សិល្បៈ​មួយ​នេះ ។

ជា​ការ​កត់សម្គាល់ កន្លង​មក អ្នក​នាង ម៉ៅ ស៊ី​ណាត ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌ មាន​ក្នុងស្រុក​មួយ​ថា សង្គម​សិល្បៈ​មួយ​នេះ ពោរពេញ​ដោយ​បក្សពួក​និយមខណៈ​នាង​ផ្ទាល់ ក៏​មិន​ហ៊ាន​បង្ខំ​នរណា​ម្នាក់​ឱ្យ​លើក​ស្ទួយ​សិល្បករ​ចាស់ ឬ​ខ្លួនឯង​ផ្ទាល់​ដែល​កំពុង​ធ្លាក់ខ្លួន​ដែរ ​។

អ្នក​នាង​បន្ថែម​ថា ការងារ​សិល្បៈ​បច្ចុប្បន្ន​ ពោរពេញ​ដោយ​បក្សពួក​និយម និង​មិន​ថា​បច្ចុប្បន្ន​ ឬ​កន្លង​មក ឱ្យ​តែ​ពេល​សិល្បករ​រូប​ណា​រៀប​ការ ឬ​ដល់​វ័យ​រៀង​ជ្រេរ​ដឹង​តែ​ធ្លាក់​កូដ ឬ​អាច​និយាយ​បាន​ថា ​មិនសូវ​សំបូរ​​ការងារ​ធ្វើ​ដូច​មុន​ឡើយ​។

អ្នក​នាង​បញ្ជាក់​ថា ការ​និយាយ​បែប​នេះ មិនមែន​ខ្លួន​ស្អប់​ការងារ​សិល្បៈ​ទេ គឺ​ស្រឡាញ់​ទើប​បន្ត​ដល់​បច្ចុប្បន្ន ហើយ​អាជីព​សិល្បៈ​នេះ បាន​ផ្តល់​កិត្តិយស និង​ការងារ​មក​ដល់​នាង តែ​មិន​បាន​ធ្វើ​ឱ្យ​នាង​មានបាន​អ្វី​ជា​ដុំ​កំភួន​ទេ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ឃ្លាត​ខ្លួន​ពី​អាជីព​សិល្បៈ​អ្នក​នាង ម៉ៅ ស៊ី​ណាត បាន​ចាប់​អាជីព​ថ្មី​ គឺ​របរ​លក់​សម្លៀក​បំពាក់​តាម​អន​ឡាញ ខ​ណៈ​ពេល​ដែល​អ្នក​នាង​តែងតែ​បង្ហាញ​សកម្មភាព​នានា​ស្ទើរ​មិន​ដាច់​តាម​រយៈ​បណ្តាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ