ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ឈ្នះ​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ហ្វ៊ី​លី​ពី​ន

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​បាន​ឈ្នះ​ការ​ដេញថ្លៃ​អង្ករ​ចំនួន​១០​ម៉ឺន​តោន ដែល​នឹង​លក់​ចេញ​ក្នុង​តម្លៃ​៤២៤,៨៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​ទៅ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ហើយ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា និង​ខែតុលា ។

ប្រទេស​ថៃ ៖ ថៃ​បាន​ឈ្នះ​ការ​ដេញថ្លៃ​អង្ករ​ចំនួន​១០​ម៉ឺន​តោន ដែល​នឹង​លក់​ចេញ​ក្នុង​តម្លៃ​៤២៤,៨៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​ទៅ​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន ហើយ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា និង​ខែតុលា ។

អ្នក​នាង Chutima Bunyapraphasara លេខាធិការ​អចិន្ត្រៃយ៍​នៃ​ផ្នែក​ពាណិជ្ជកម្ម បាន​និយាយ​ថា តម្លៃ​នោះ​បូក​រួម​ទាំង​ថ្លៃ​ដឹក​ជញ្ជូន ធានា​រ៉ាប់រង និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត ។

គួរ​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ប្រកួត​ជាមួយ​ប្រទេស​វៀតណាម និង​កម្ពុជា ក្នុង​ការ​ដេញថ្លៃ​លក់​អង្ករ​ឲ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន នៃ​អង្ករ​ចំនួន​២៥​ម៉ឺន​តោន ។ ចំណែក​ប្រទេស​វៀតណាម​បាន​ឈ្នះ​ការ​លក់​អង្ករ​១៥​ម៉ឺន​តោន​ដែល​នៅ​សល់​ក្នុង​តម្លៃ​ដូច​គ្នា ។

ការ​ដេញថ្លៃ​នេះ ជា​ការ​ដេញថ្លៃ​លើក​ទី​១ តាំងពី​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ឡើង​កាន់​តំណែង ។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​នាំ​ចូល​អង្ករ​១​លាន​តោន​ដើម្បី​ផ្គត់ផ្គង់​ស្បៀង​រហូត​ដល់​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​តម្លៃ​នៅ​ទាប ។

អង្ករ​ចំនួន​៧៥​ម៉ឺន​តោន​នឹង​ត្រូវ​បាន​ទិញ​តាម​រយៈ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ចំណែកឯ ២៥​ម៉ឺន​តោន​ទៀត គឺ​នាំ​ចូល​តាម​រយៈ​ក្រុមហ៊ុន​ឯកជន ។

នៅ​ក្រោម​កិច្ចការជំនួញ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ប្រទេស​ហ្វ៊ី​លី​ពី​ន​តែង​ទិញ​អង្ករ​ពី​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៣ រួម​មាន វៀតណាម ថៃ និង​កម្ពុជា ។

គម្រោង​នេះ​អាច​ទ្រទ្រង់​តម្លៃ​អង្ករ​ជាស​កល​ដែល​បាន​ធ្លាក់​ចុះ ដោយសារ​មូលហេតុ​ការ​ផ្លាស់​ប្តូរ​តម្រូវការ​ក្នុង​អាស៊ី និង​អាហ្វ្រិក ធ្វើ​ឲ្យ​មានការ​សម្រេច​នូវ​តម្លៃ​គំរូ​យ៉ាង​ទាប​ក្នុង​ប្រទេស​ដែល​ផ្គត់ផ្គង់​ធំ​ៗ​ដូច​ជា ប្រទេស​វៀតណាម និង​ថៃ ។

ទោះជា​យ៉ាងណា គម្រោង​នៃ​ការ​ទិញ​នេះ គឺ​នៅ​តែ​តិច​ជាង​ការ​នាំ​ចូល​កាលពី​ឆ្នាំ​២០១៥ របស់​ហ្វ៊ី​លី​ពី​ន ដែល​មាន​ដល់​ទៅ​១,៨​លាន​តោន ។

អ្នក​នាង Chutima បាន​ឲ្យ​ដឹង​ថា ហ្វ៊ី​លី​ពី​ន​បាន​បដិសេធ​នឹង​តម្លៃ​របស់​ថៃ ដែល​ស្មើនឹង​៤៣២​ដុល្លារ​ក្នុង​១​តោន និង​បាន​ស្នើ​ឲ្យ​បញ្ចុះតម្លៃ​នៅ​ត្រឹម​៤២៥​ដុល្លារ​ក្នុង​១​តោន ៕