ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ច្រើន​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ

8 ឆ្នាំ មុន

ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី

ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី ។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង មាន​ន័យ​ថា​ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​(Carbohydrate)​ល្អ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទទួលទាន ។

*​គុណប្រយោជន៍​នៃ​ដំឡូងជ្វា ៖
១-​មាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់ អាច​ជួយ​កាត់​បន្ថយ​អាការ​ឈឺពោះ និង​បន្ថយ​អត្រា​ប្រឈម​មុខ​លើ​ជំងឺមហារីក​ពោះវៀនធំ ។
២-​ដោយសារ​តែ​មាន​ជាតិ​សរសៃ​(Fiber) ខ្ពស់​គឺជា​ការ​ល្អ​ដល់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ ព្រោះ​នៅ​ពេល​ពិសា​រួច​ធ្វើ​ឱ្យ​ឆ្អែត​បាន​យូរ ។
៣-​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។
៤-​ជួយ​គ្រប់គ្រង​ជាតិ​ខ្លាញ់​(Colesterol) នៅ​ក្នុង​ឈាម ។
៥-​ល្អ​ដល់​សុខភាព​បេះ​ដួង ព្រោះ​ដំឡូងជ្វា​នឹង​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នៃ​ជំងឺ​បេះ​ដួង ។
៦-​កាត់​បន្ថយ​ការ​ប្រឈម​នឹង​សរសៃឈាម​ខួរក្បាល​ស្ពៀត ។
៧-​ជា​ប្រភព​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ស័ក្តិសម​នៅ​ពេល​ទទួលទាន​មុន និង​ក្រោយ​ការ​ហាត់ប្រាណ ។
៨-​ជួយ​ទ្រទ្រង់​ដល់​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​ព្រោះ​វា​មាន​វីតាមីន​C ។
៩-​ដំឡូងជ្វា​ពណ៌​ខៀវ និង​ពណ៌​ទឹកក្រូច​(​ក្រហម​) មាន​ចំណែក​ជួយ​ទ្រទ្រង់​ដល់​ភ្នែក ព្រោះ​មាន​សារធាតុ Carbohydrate ខ្ពស់ ។

១០-​ដំឡូងជ្វា​ពណ៌​ស្វាយ​អាច​ប្រឆាំង​នឹង​សារធាតុពុល​ក្នុង​រាង​កាយ​បាន ព្រោះ​ពណ៌​ស្វាយ​នឹង​មាន​សារធាតុ Antosianin ខ្ពស់​អាច​ជួយ​ពន្យារ​លើ​ការ​ប្រឈម​មុខ​នឹង​កោសិកា​ផ្សេង​ៗ ។

១១-​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សន្លាក់ដៃ​-​ជើង ។
១២-​នៅ​ក្នុង​ដំឡូងជ្វា​សម្បូរ​ទៅ​ដោយ​វីតាមីន B1 ជួយ​ដល់​ការ​ស្ពឹក​ស្រពន់​ទៀត​ផង ៕