ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

« ភូមិ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​លើ​លោក » ក្លាយជា​ប្រភព​ទេសចរណ៍​ពេញ​និយម​នៅ​ចិន

7 ឆ្នាំ មុន

«China Daily» របស់​ចិន កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៦ ផ្សាយ​ថា អ្នកទេសចរ​នាំ​គ្នា​ទៅ​ទស្សនា «​ភូមិ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​លើ​លោក​» ក្រោយ​ពី​អ្នកស្រុក​តំបន់​នោះ​ជួយ​គ្នា​ជីក​ល្អាង​ត​ភ្ជាប់​ទៅ​ពិភព​ខាងក្រៅ ។

«China Daily» របស់​ចិន កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៦ ផ្សាយ​ថា អ្នកទេសចរ​នាំ​គ្នា​ទៅ​ទស្សនា «​ភូមិ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​លើ​លោក​» ក្រោយ​ពី​អ្នកស្រុក​តំបន់​នោះ​ជួយ​គ្នា​ជីក​ល្អាង​ត​ភ្ជាប់​ទៅ​ពិភព​ខាងក្រៅ ។

«Guoliang» ជា​ភូមិ​បុរាណ ស្ថិត​នៅ​លើ​កំពូលភ្នំ​កម្ពស់ ១.៧០០​ម៉ែត្រ ក្នុង​ទីក្រុង Zhengzhou ខេត្ត​ហឺ​ុ​ណា​ន ប្រទេស​ចិន ។ កាលពី​អតីតកាល​អ្នកស្រុក​បាន​តាំងចិត្ត​បង្កើត​ភូមិ​នៅ​លើ​ថ្មភ្នំ​ដ៏​ខ្ពស់ និង​ជា​រឿង​ដ៏​ពិបាក​មួយ ដែល​មនុស្ស​នៅ​ក្រៅ​តំបន់​នោះ​រក​ឃើញ និង​ទៅ​តាំង​លំនៅ​ដើម្បី​គេច​ពី​សង្គ្រាម ។ ការ​ធ្វើ​ដំណើរ​ទៅ​ភូមិ Guoliang ត្រូវ​ដើរ​ឡើង​ភ្នំ​ចោត​មាន​កម្ពស់ ៧២០​ដំណាក់ និង​ត្រូវ​ដើរ​ដោយ​ផ្លោះ​ថ្ម​ដ៏​ចង្អៀត ដែល​គ្មាន​បង្កាន់ដៃ ជា​ហេតុ​តម្រូវ​ឱ្យ​ការ​ធ្វើ​ដំណើរ និង​ទាក់ទង​ជាមួយ​សង្គមមនុស្ស​ប្រកបដោយ​ក្តី​លំបាក និង​ទទួល​រហស្សនាម​ថា​ជា «​ភូមិ​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក​» ។

កាលពី​ឆ្នាំ​១៩៧២​មេ​ភូមិ​សម្រេច​លាក់​ហ្វូង​ចៀម និង​ឱសថ​បុរាណ​ក្នុងភូមិ​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ញញួរ​រួម​ទាំង​គ្រឿង​ដែក ដើម្បី​ជីក​ល្អាង​មាន​ទំហំ​៤​ម៉ែត្រ ក្នុង​ចម្ងាយ​ផ្លូវ​១.២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ភូមិ​ជាមួយ​សង្គមមនុស្ស និង​ចំណាយពេល​សាងសង់​សរុប​៥​ឆ្នាំ ដោយ​ពលករ​នៅ​ក្នុងភូមិ​ត្រឹមតែ​១៣​នាក់ ។

បច្ចុប្បន្ន​អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​ភូមិ​នោះ​ដោយ​រថយន្ត ធ្វើ​ឱ្យ​ក្លាយជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុង Zhengzhou ៕