ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​ឧស្សាហកម្ម​ចិន​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈពេល​7​ខែ​ដំបូង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រាក់​ចំណេញ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​របស់​ប្រទេស​ចិន​បាន​កើនឡើង​៦,៩%​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ពោល​គឺ​កើន​ពី​៦,២%​នៅ​ពាក់កណ្តាល​ឆ្នាំ​ដំបូង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ

ប្រទេស​ចិន ៖ ប្រាក់​ចំណេញ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​របស់​ប្រទេស​ចិន​បាន​កើនឡើង​៦,៩%​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ពោល​គឺ​កើន​ពី​៦,២%​នៅ​ពាក់កណ្តាល​ឆ្នាំ​ដំបូង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សៅរ៍ ។

ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រាក់​ចំណេញ​សរុប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម ជាមួយនឹង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ជាង​២០​លាន​យន់ (៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) បាន​កើនឡើង​ដល់​៣,៥២​ទ្រី​លាន​យន់​ចាប់ពី​ខែមករា ដល់​ខែកក្កដា ។

ប្រាក់​ចំណេញ​នៅ​ក្នុង​ខែកក្កដា បាន​កើនឡើង​១១% មាន​ចំនួន​៥២៣​ប៊ី​លាន​យន់ ដែល​ជា​កំណើន​ប្រចាំខែ​ខ្ពស់​បំផុត​ទី​២​នៅ​ឆ្នាំ​នេះ និង​លឿន​ជាង​កំណើន​៥,១%​នៅ​ខែមិថុនា ។

លោក He Ping មន្ត្រី​នាយកដ្ឋាន​ស្ថិតិ​ឧស្សាហកម្ម​របស់ NBS បាន​សន្មត​ថា កំណើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែកក្កដា​នេះ ដោយសារ​ការ​ចំណាយ​ធ្លាក់​ចុះ តម្លៃ​វត្ថុធាតុដើម​ល្អ​ប្រសើរ​ឡើង​វិញ និង​មូលដ្ឋាន​នៃ​ការ​ប្រៀបធៀប​ទាប ។

កាលពី​ខែ​មុន ការ​ចំណាយ​ជា​មធ្យម​សម្រាប់​ក្រុមហ៊ុន​នីមួយ​ៗ គឺ​មាន​តម្លៃ​៨៦,០៨​យន់​។ ស្របគ្នា​នេះ​ដែរ ប្រាក់​ចំណូល​១០០​យន់​នៃ​អាជីវកម្ម​ចម្បង គឺ​ធ្លាក់​ចុះ​០,៤២​យន់​ពី​ខែកក្កដា ឆ្នាំ​២០១៥ ។

លោក He Ping បន្ថែម​ទៀត​ថា តម្លៃ​នៃ​ផលិតផល​ធ្វើ​ឡើង​ពី​ដែក និង​គ្មាន​ជាតិ​ដែក​មាន​ភាព​ប្រសើរ​ឡើង​វិញ ដោយសារ​ការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ទីផ្សារ​នា​ពេល​ថ្មី​ៗ​នេះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​កើនឡើង​នៅ​ក្នុង​វិស័យ​ទាំងនោះ​ផង​ដែរ ។

វិស័យ​ផលិត និង​កែ​ច្នៃ​លោហធាតុ​ធ្វើ​ពី​ដែក​ទទួល​បាន​ប្រាក់​ចំណេញ​១៤,៨៣​ប៊ី​លាន​យន់​នៅ​ក្នុង​ខែកក្កដា បើ​ធៀប​នឹង​ការ​ខាតបង់​១,៣៩​ប៊ី​លាន​យន់​ក្នុង​ខែកក្កដា ឆ្នាំ​២០១៥ ។ រីឯ​ប្រាក់​ចំណេញ​នៃ​វិស័យ​កែ​ច្នៃ​លោហៈធាតុ​គ្មាន​ជាតិ​ដែក បាន​កើនឡើង​៦​ប៊ី​លាន​យន់​កាលពី​មួយ​ឆ្នាំ​មុន ។

វិស័យ​ទាំង​ពីរ​បាន​រួមចំណែក​៤៧,៥% នៃ​កំណើន​ប្រាក់​ចំណេញ​សរុប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ជា​ច្រើន ដែល​តាមដាន​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ ៕