ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​រៀង​រាល់​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក អង្គ​ជាតិ​តែងតែ​ងើប​រឹង​ឆ្កិល? (18+)

7 ឆ្នាំ មុន

ជា​រឿយ​ៗ​បុរស​ដែល​មាន​សុខភាព​ល្អ លិង្គ​តែង​ខឹង​បះ​ឆ្កឹង​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ? យោង​តាម​ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា ដំណើរ​ឡើង​រឹង​នៃ​អង្គ​ជាតិ​នេះ

ជា​រឿយ​ៗ​បុរស​ដែល​មាន​សុខភាព​ល្អ លិង្គ​តែង​ខឹង​បះ​ឆ្កឹង​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ? យោង​តាម​ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា ដំណើរ​ឡើង​រឹង​នៃ​អង្គ​ជាតិ​នេះ បង្ក​ឡើង​ពេល​មាន​ចលនា​ឈាម​សម្រុក​ខ្លាំង​ទៅ​កាន់​ផ្នែក​នេះ ។ មាន​ពេល​ខ្លះ អង្គ​ជាតិ​បុរស​ជា​ពិសេស​គឺ​ក្មេង​ៗ​តែង​ងើប​រឹង​ឆ្កិល តែ​ពុំ​មាន​សម្រើប​ផ្លូវភេទ​នោះ​ទេ ។

មួយវិញទៀត ដំណើរ​ងើប​រឹង​នេះ វា​អាច​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​យល់សប្តិ​ផង​ដែរ ដោយ​បុរស​ពេញវ័យ​អាច​មាន​សម្រើប​ផ្លូវភេទ​អំឡុង​ពេល​លង់លក់​រួច​ក៏​បញ្ចេញ​ទឹក​សើម​ៗ​ដោយ​មិនដឹង​ខ្លួន (Wet dream) ។

ការ​ងើប​រឹង​ក្នុង​ពេល​ព្រឹក​គឺជា​លទ្ធផល​នៃ​ការ​ងើប​រឹង​កាលពី​យប់​ដែល​បាន​កើតឡើង​អំឡុង​ដំណាក់កាល​ដំណេក (Rapid Eye Movement- REM) ពោល​គឺ​ដំណេក​ដែល​មានការ​យល់សប្តិ​ច្រើន ។ ជា​ទូទៅ បុរស​ជួប​ដំណាក់កាល​ដំណេក​ប្រភេទ​នេះ​៤-៥​ដង​ក្នុង​មួយ​យប់ ។

លិង្គ​ងើប​រឹង​បន្ទាប់​ភ្ញាក់​ពី​ដំណេក​គឺជា​រឿង​ល្អ​សម្រាប់​បុរស ដ្បិត​វា​បញ្ជាក់​ពី​កំណើន​នៃ​លំហូរ​ឈាម និង​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​យ៉ាង​គ្រប់គ្រាន់​ទៅ​ដល់​លិង្គ ។ និយាយ​ជា​រួម​សភាព​ងើប​រឹង​នេះ​មិន​ប៉ះពាល់​ដល់​ដំណេក​នោះ​ទេ ។

លិង្គ​បុរស​ស្ទើរ​គ្រប់​រូប​តែង​ងើប​រឹង​អំឡុង​ដំណាក់កាល​ដំណេក REM នា​ពេល​រាត្រី ៕