ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​នៅ Munice នាំ​គ្នា​និយាយ​ថា​ទេ​ចំពោះ​ហ្គេ​ម Pokemon

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រាកដ​ណាស់ Pokemon GO ពិតជា​ហ្គេ​ម​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ។ វា​បាន​នាំ​មក​នូវ​ភ្ញៀវ​ជា​ច្រើន​សម្រាប់​អ្នកលក់ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មានការ Sponsor

ប្រទេស​ឥណ្ឌា ៖ ប្រាកដ​ណាស់ Pokemon GO ពិតជា​ហ្គេ​ម​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ។ វា​បាន​នាំ​មក​នូវ​ភ្ញៀវ​ជា​ច្រើន​សម្រាប់​អ្នកលក់ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មានការ Sponsor ពី​ហាង​មួយ​ចំនួន​ផង​ដែរ ។ ប៉ុន្តែ​សម្រាប់​អ្នកលក់​មួយ​ចំនួន វា​មិន​បាន​ជួយ​ដល់​ពួក​គេ​ទេ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្រែ​កថា ទេ ចំពោះ Pokemon ទៀត​ផង ។

មាន​អ្នកលក់​ជា​ច្រើន​បាន​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ទទួលភ្ញៀវ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ខណៈ​ដែល​ភ្ញៀវ​ខ្លះ​មិន​បាន​ទិញ​ទំនិញ​ពី​ហាង​របស់​ពួក​គេ​ឡើយ ។

មនុស្ស​ជា​ច្រើន​រាយការណ៍​ថា អ្នក​ដែល​លេង​ហ្គេ​ម​នេះ​បាន​រំខាន​ដល់​សហគមន៍ និង​ខ្លះ​ទៀត​បាន​ចូល​ទៅ​កន្លែង​កម្មសិទ្ធិឯកជន ខណៈ​ពួក​គេ​តាម​ចាប់​សត្វ​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន ។

ក្រុង Munice គឺជា​ក្រុង​តូច​មួយ​ក្នុង​រដ្ឋ Indiana និង​ជា​ក្រុង​ដែល​សាកលវិទ្យាល័យ Ball State University ស្ថិត​នៅ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​នេះ គឺ​មាន​ជាង​៧​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ។ វា​ធ្លាប់​ជា​មជ្ឈមណ្ឌល​នៃ​ផលិតកម្ម ប៉ុន្តែ​រោងចក្រ​ភាគច្រើន​បាន​ចាកចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្រជាជន​ដែល​នៅ​សល់​មាន​សហគ្រិន និង​និស្សិត​ដែល​មក​រៀន​នៅ​សាកលវិទ្យាល័យ ។ និស្សិត​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​សាកលវិទ្យាល័យ​របស់​ខ្លួន ដែល​នៅ​ដាច់​ពី​កណ្តាល​ក្រុង ។ មនុស្ស​ជា​ច្រើន​ជួប​ភាព​លំបាក​ខាង​ហិរញ្ញវត្ថុ​ផង​ដែរ ។

ហាង​កាហ្វេ​ឈ្មោះ Caffeinery Coffee House បាន​បិត​ផ្លា​ក​នៅ​លើ​ទ្វារ​ដែល​មាន​អត្ថន័យ​ថា ៖ « យើង​ពិតជា​សប្បាយចិត្ត​ដែល​លោក​អ្នក​ចាប់ផ្តើម​លេង​ហ្គេ​ម​ថ្មី​នេះ និង​មក​កាន់​ហាង​កាហ្វេ​របស់​យើង ។ ពួក​យើង​ចង់​កំណត់​ចំណុច​មួយ​ចំនួន ព្រោះ​នេះ​មិនមែន​ជា​កន្លែង​សាធារណៈ​ទេ ។ យើង​ពឹងផ្អែក​លើ​អតិថិជន​ដែល​ចូល​មក​ទិញ និង​បង់ថ្លៃ​ឈ្នួល​ហាង​របស់​យើងខ្ញុំ​តែ​ប៉ុណ្ណោះ » ។

អ្នកស្រី Lauren Reber និង​ស្វាមី​ឈ្មោះ Frank ជា​ម្ចាស់​ហាង​កាហ្វេ​ខាងលើ​នេះ​បាន​ព្យាយាម​អត់ធ្មត់​ជាមួយ​អ្នកលេង​ហ្គេ​ម​ដែល​មក​កាន់​ហាង​របស់​គាត់ ហើយ​ប្រើប្រាស់​កន្លែង​សាក​ថ្ម បន្ទប់ទឹក និង​ខ្លះ​ទៀត​គ្រាន់តែ​មក​ដើម្បី​អង្គុយ​លេង​ប៉ុណ្ណោះ ។ អ្នកស្រី​ចង់​ឲ្យ​មាន​អតិថិជន​ចូល​មក​ទិញ​ក្នុង​ហាង​របស់​គាត់ ប៉ុន្តែ​អ្នកស្រី​មិនដឹង​ថា ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ពួក​គេ​ទិញ​កាហ្វេ​នោះ​ទេ ។

បា​មួយ​ឈ្មោះ The Fickle Peach នៅ​កណ្តាល​ក្រុង Munice បាន​ដាក់​ប្រកាស​ថា មាន​តែ​អ្នកទិញ​ប៉ុណ្ណោះ​ដែល​អាច​ប្រើប្រាស់​បន្ទប់​ទឹកបាន ។ លោក Chris Piche ជា​ម្ចាស់​ហាង​និយាយ​ថា ៖ « លោក​ពិតជា​សប្បាយចិត្ត​ដែល​មាន​មនុស្ស​មួយ​ចំនួន​ធ្វើ​ដំណើរ​មក​កាន់​កណ្តាល​ក្រុង ប៉ុន្តែ Pokemon Go មិន​បាន​ផ្តល់​ប្រាក់​កម្រៃ​ដល់​ហាង​របស់​លោក​ទេ ព្រោះ​អ្នក​ដែល​លេង​ហ្គេ​ម​នេះ គឺ​អាយុ​តិច​ពេក និង​មិន​អាច​អង្គុយ​ញ៉ាំ​ស្រា​បៀរ​បាន​ឡើយ » ។

លោក Nicholas Resetar ជា​មេធាវី​ម្នាក់​បាន​និយាយ​ថា ៖ « ប្រសិនបើ​នរណា​ម្នាក់​កំពុង​តែ​លេង​ហ្គេ​ម​នោះ​ដោយ​មិន​ប្រុង​ប្រយ័ត្ន និង​ធ្វើ​ឲ្យ​របួស​ក្នុង​កន្លែង​អាជីវកម្ម​ណា​មួយ​​នោះ វា​អាច​នាំ​ឲ្យ​មានការ​សង​ពី​ម្ចាស់​អាជីវកម្ម » ។

ការ​បិត​ប្រកាស​ដូច​នៅ Munice នោះ គឺជា​វិធី​មួយ​ដ៏​ល្អ​ក្នុង​ការ​ការពារ​អាជីវកម្ម​របស់​ពួក​គេ​ពី​ការ​សង​ដល់​អតិថិជន ។ ប៉ុន្តែ​សម្រាប់​ហាង​ដែល​ទទួលយក​អ្នកលេង​ហ្គេ​ម​នេះ ត្រូវ​តែ​ធានា​ថា ពួក​គេ​មាន​បរិស្ថាន​មួយ​ដែល​អាច​លេង​ហ្គេ​ម​ដោយ​គ្មាន​គ្រោះថ្នាក់ ។

សាលាក្រុង​កំពុង​តែ​រៀបចំ​កំណត់​ថា តើ​កន្លែង​ណា និង​ពេល​ណា​ដែល​អាច​លេង​ហ្គេ​ម​នេះ​បាន ៕