ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធីសាស្ត្រ​ដើម្បី​បង្រៀន​កូន​ឱ្យ​ចេះ​គ្រប់គ្រង​កំហឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​ធម្មតា​ដែល​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​ក្មេង​ជា​ច្រើន​ពិបាក​យល់​ពី​ភាព​ខុស​គ្នា​រវាង​អារម្មណ៍​ខឹង និង​អាកប្បកិរិយា​ឆេវឆាវ ។ ការ​ខកចិត្ត និង​កំហឹង​អាច​ប្រែ​ក្លាយទៅជា​ការ​ប្រឆាំង…

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​ធម្មតា​ដែល​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​ក្មេង​ជា​ច្រើន​ពិបាក​យល់​ពី​ភាព​ខុស​គ្នា​រវាង​អារម្មណ៍​ខឹង និង​អាកប្បកិរិយា​ឆេវឆាវ ។ ការ​ខកចិត្ត និង​កំហឹង​អាច​ប្រែ​ក្លាយទៅជា​ការ​ប្រឆាំង ការ​មិន​គោរព ការ​ឈ្លានពាន និង​ការ​ខឹងសម្បារ​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​ក្មេង​មិនដឹង​ពី​របៀប​ដោះស្រាយ​ជាមួយ នឹង​អារម្មណ៍​របស់​ពួក​គេ ។

នៅ​ពេល​ដែល​មិន​បាន​ត្រួតពិនិត្យ ការ​បំពាន​របស់​កុមារ​ដូច​ជា​ការ​វាយតប់ ការ​ស្តោះ​ទឹកមាត់ និង​ការ​លេងសើច​ប្រមាថ​អាច​នាំ​ឱ្យ​មាន​បញ្ហា​បន្ថែម ។ ឧទាហរណ៍ កំហឹង និង​ការ​បំពាន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​សិក្សា ការ​បដិសេធ​ពី​មិត្ត​ភ័ក្តិ និង​សុខភាព​ផ្លូវចិត្ត​ខ្សោយ​ក្នុង​វ័យ​ពេញវ័យ ។ សម្រាប់​ក្មេង​ដែល​មាន​បញ្ហា​ក្នុង​ការ​ទប់​កំហឹង ចូរ​ប្រើ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​នេះ ដើម្បី​បង្រៀន​ជំនាញ​គ្រប់គ្រង​កំហឹង ៖

១. បែងចែក​រវាង​អារម្មណ៍ និង​អាកប្បកិរិយា ៖ បង្រៀន​កុមារ​ឱ្យ​ដាក់​ឈ្មោះ​អារម្មណ៍​របស់​ពួក​គេ ដូច្នេះ​ពួក​គេ​អាច​និយាយ​ពាក្យ​សំដី​អំពី​អារម្មណ៍​ខឹង អន់ចិត្ត និង​ការ​ខកចិត្ត ។ ព្យាយាម​និយាយ​ថា វា​មិន​អី​ទេ​ដែល​កូន​មាន​អារម្មណ៍​ខឹង ប៉ុន្តែ​ការ​វាយ​ទាត់​ធាក់ គឺ​កូន​មិន​ត្រូវធ្វើ​នោះ​ទេ ។ ចូរ​ជួយ​ពួក​គេ​ឱ្យ​ដឹង​ថា ពួក​គេ​គ្រប់គ្រង​សកម្មភាព​របស់​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ខឹង ។ ពេល​ខ្លះ អាកប្បកិរិយា​ឆេវឆាវ​កើត​ចេញពី​អារម្មណ៍​មិន​ស្រួល​ផ្សេង​ៗ ដូច​ជា​ទុក្ខ​ព្រួយ ឬ​អាម៉ាស់​ជាដើម ។ ដូច្នេះ ចូរ​ជួយ​កូន​របស់​អ្នក​ស្វែង​យល់​ពី​មូលហេតុ​ដែល​ពួក​គេ​ខឹង ។ ប្រហែលជា​ពួក​គេ​មាន​អារម្មណ៍​ក្រៀមក្រំ​ចំពោះ​ការ​ដែល​មិន​បាន​លេងល្បែង ប៉ុន្តែ​ពួក​គេ​អាច​នឹង​ឆ្លើយ​តប​ដោយ​កំហឹង ព្រោះ​វា​ងាយស្រួល ឬ​បិទ​បាំង​ការ​ឈឺចាប់​ដែល​ពួក​គេ​កំពុង​មាន ។ ការ​និយាយ​អំពី​អារម្មណ៍​ជា​ញឹកញាប់ និង​យូរ​ៗ​ទៅ​នឹង​ជួយ​កុមារ​រៀន​ស្គាល់​អារម្មណ៍​របស់​ពួក​គេ​បាន​កាន់តែ​ប្រសើរ ។

២. ធ្វើ​ជា​គំរូ​ជំនាញ​គ្រប់គ្រង​កំហឹង​ដោយ​សម​ស្រប ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​កុមារ​ឱ្យ​ចេះ​ដោះស្រាយ​កំហឹង គឺ​ដោយ​បង្ហាញ​ពួក​គេ​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​ជាមួយនឹង​អារម្មណ៍​របស់​អ្នក​នៅ​ពេល​អ្នក​ខឹង ។ នៅ​ពេល​ដែល​កូន​មើល​អ្នក​បាត់បង់​កំហឹង ពួក​គេ​នឹង​ធ្វើ​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ឃើញ​អ្នក​ស៊ូទ្រាំ​នឹង​អារម្មណ៍​របស់​អ្នក​ក្នុង​វិធី​ដែល​ល្អ និង​ទន់ភ្លន់ នោះ​ពួក​គេ​នឹង​ទទួលយក​វា​ផង​ដែរ ។ វា​ជា​ការ​ល្អ​ក្នុង​ការ​បង្ហាញ​ពួក​គេ​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​អារម្មណ៍​ខឹង ។ ចង្អុល​ទៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​តានតឹង ដើម្បី​ឱ្យ​កូន​របស់​អ្នក​យល់​ថា ពេល​ខ្លះ​មនុស្ស​ធំ​ក៏​ឆ្កួត​ដែរ ។ វា​មិន​អី​ទេ​ក្នុង​ការ​និយាយ​ថា «​ប៉ា​ខឹង​ដែល​ឡាន​នៅ​ពីមុខ​យើង​មិន​ឈប់ ដើម្បី​ឱ្យ​ក្មេង​សិស្សសាលា​ទាំងនោះ​ឆ្លងកាត់​ផ្លូវ ។ ប៉ុន្តែ​ប៉ា​នឹង​ឈប់ ដើម្បី​ឱ្យ​ពួក​គេ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​» ។ ការ​និយាយ​ពាក្យ​សំដី​ពី​អារម្មណ៍​របស់​អ្នក​នឹង​បង្រៀន​កុមារ​ឱ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ ។ ដូច​គ្នា​នេះ​ផង​ដែរ ចូរ​ទទួលខុសត្រូវ​ចំពោះ​អាកប្បកិរិយា​របស់​អ្នក​នៅ​ពេល​អ្នក​បាត់បង់​ភាព​ត្រជាក់​របស់​អ្នក​នៅ​ចំពោះ​មុខ​កូន​របស់​អ្នក ។ សុំ​ទោស និង​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ជំនួស​វិញ ។ និយាយ​ថា «​ប៉ា​ម៉ាក់​សុំ​ទោស ដែល​កូន​ត្រូវ​តែ​ឃើញ​ប៉ា​ស្រែក​ខ្លាំង​ៗ​នៅ​ពេល​ដែល​ប៉ា​ខឹង​ថ្ងៃនេះ ។ ប៉ា​គួរតែ​ទៅ​ដើរ​លេង​ដើម្បី​បន្ធូរ​អារម្មណ៍​ពេល​ខឹង​ជា​ជាង​ការ​ស្រែក​បែប​នេះ​» ។

៣. បង្កើត​ច្បាប់​កំហឹង ៖ គ្រួសារ​ភាគច្រើន​មានច្បាប់​គ្រួសារ​ក្រៅផ្លូវការ​អំពី​អាកប្បកិរិយា​ដែល​អាច​ទទួលយក​បាន និង​អ្វី​ដែល​មិនមែន​ជា​ការ​ខឹងសម្បារ ។ គ្រួសារ​ខ្លះ​មិន​ខ្វល់​ពី​ការ​គោះ​ទ្វារ និង​ស្រែក​រំខាន​ខ្លាំង ខណៈ​ពេល​ដែល​គ្រួសារ​ផ្សេង​ទៀត​មិនសូវ​មានការ​អត់ធ្មត់​ចំពោះ​អាកប្បកិរិយា​បែប​នេះ ។ បង្កើត​ច្បាប់​គ្រួសារ​ជា​លាយលក្ខណ៍អក្សរ​ដែល​បង្ហាញ​ពី​ការ​រំពឹង​ទុក​របស់​អ្នក ។ ច្បាប់​នៃ​កំហឹង​គួរតែ​ផ្តោត​លើ​ការ​ប្រព្រឹត្ត​ដោយ​ការ​គោរព​ចំពោះ​អ្នក​ដទៃ ។ ពន្យល់​អំពី​ការ​ឈ្លានពាន​ខាង​ផ្លូវ​កាយ ការ​ហៅ​ឈ្មោះ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ដើម្បី​ឱ្យ​កូន​របស់​អ្នក​យល់​ថា ពួក​គេ​មិន​អាច​គប់​របស់ បំបែក​របស់របរ ឬ​វាយដំ ប្រើ​ពាក្យ​សំដី​មិន​សមរម្យ ឬ​ផ្លូវ​កាយ​នៅ​ពេល​ពួក​គេ​ខឹង ។

៤. បង្រៀន​ជំនាញ​ដោះស្រាយ ៖ កុមារ​ត្រូវ​ដឹង​អំពី​វិធី​សម​ស្រប ដើម្បី​ដោះស្រាយ​កំហឹង​របស់​ពួក​គេ ។ ជំនួស​ឱ្យ​ការ​ប្រាប់​ថា «​កុំ​វាយ​ប្អូនប្រុស​របស់​កូន​» ចូរ​ពន្យល់​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ពេល​ពួក​គេ​មាន​អារម្មណ៍​តានតឹង ។ និយាយ​ថា លើក​ក្រោយ កូន​អាច​និយាយ​ប្រាប់​ប្អូន ឬ ដើរ​ចេញពី​គេ នៅ​ពេល​កូន​ខឹង ។ អ្នក​ក៏​អាច​សួរ​ថា «​តើ​កូន​អាច​ធ្វើ​អ្វី​ជំនួស​ឱ្យ​ការ​វាយ ?​» ដើម្បី​ជួយ​កូន​របស់​អ្នក​កំណត់​យុទ្ធសាស្ត្រ​ដែល​អាច​មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព ។ អ្នក​ក៏​អាច​ណែនាំ​ឱ្យ​ពួក​គេ​ស្ងប់ស្ងាត់ នៅ​ពេល​ពួក​គេ​ពិបាកចិត្ត ។

៥. ផ្តល់​ផលវិបាក​នៅ​ពេល​ចាំបាច់ ៖ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​លទ្ធផល​វិជ្ជមាន​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​តាម​ច្បាប់​កំហឹង និង​ផលវិបាក​អវិជ្ជមាន​នៅ​ពេល​ពួក​គេ​បំពាន​ច្បាប់ ។ ផលវិបាក​ជា​វិជ្ជមាន​ដូច​ជា​ការ​ផ្តល់​រង្វាន់ ឬ​ការ​នាំ​ទៅ​ដើរ​លេង​អាច​ជំរុញ​កុមារ​ឱ្យ​ប្រើ​ជំនាញ​គ្រប់គ្រង​កំហឹង​នៅ​ពេល​ពួក​គេ​តូចចិត្ត ។ អនុវត្ត​តាម​លទ្ធផល​ភ្លាម​ៗ ប្រសិនបើ​កូន​របស់​អ្នក​ឆាប់​ខឹង ។ ផលវិបាក​ដែល​មាន​ប្រសិទ្ធភាព​អាច​រួម​បញ្ចូល​ទាំង​ការ​មិន​ឱ្យ​មើល​ទូរទស្សន៍ ឬ​មិន​ឱ្យ​រត់​លេង​ជាដើម ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់​គ្រប់ សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។