ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! ​ពាក្យច្រឡំ ស្លា.ប់គេស្លា.ប់ឯង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​​ប្រជាពលរដ្ឋ​អះអាង​ថា​ ទើបនឹង​ទិញ​រថយន្ត​មិន​ទាន់ទាំង​​ចេះ​បើក​ស្ទាត់ ស្រាប់តែត្រូវ​អ្នកបើក​​ច្រឡំ​ជាន់​ហ្គែរ​ថា​ហ្វ្រាំង ក៏​​ជ្រុល​ទៅ​បុក​ក្មេង​កំពុង​រត់​លេង ​បណ្តាលឱ្យ​​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ និង​ខូចខាត​ម៉ូតូ​២​គ្រឿងកាល​ពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៩ សីហា ស្ថិត​តាម​ផ្លូវ​បេតុង​​ផ្សា​រកា​ណា​ស៊ី​ធី ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​​ម៉ា​កកូ​រ៉ូ​ឡា ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-0011​ ជិះ​គ្នា​៣​នាក់ និងម៉ូតូ​រង​គ្រោះ​មាន​២​គ្រឿង​ម៉ាក​ហុងដា​ឭ
ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៦ ពណ៌​ខ្មៅ ព្រមទាំង​ក្មេង​ស្រី​របួសធ្ងន់​អាយុ​១៥​ឆ្នាំ និង​រង​របួស​ស្រាល​២​នាក់​ស្រី​ម្នាក់​ និង​ប្រុស​ម្នាក់ ។

តាម​ប្រភព​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ​ ម៉ូតូ​២​គ្រឿង​បាន​ចត​នៅ​មុខ​ផ្ទះ​លក់​ចាហួយ និង​មាន​ក្មេង​រត់​លេង​នៅ​ក្បែរ​នោះ ហើយ​មាន​ក្មេង​ខ្លះ​ឡើង​​ជិះ​ម៉ូតូ​អង្គុយ​លេង ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ ជិះ​គ្នា​៣​នាក់​សុទ្ធតែ​ប្រុសៗ បើក​ដោយ​បុរស​ម្នាក់ ​ជា​អាជីវករ​នៅ​ផ្សា​រកា​ណា​ស៊ី​ធី​ ដែល​ទើប​​ទិញ​រថយន្ត​​មករៀន​​បើក នៅ​​តាម​បណ្តោយ​ផ្លូវ​បេតុង​ (ពី​ជើង​ទៅ​ត្បូង) ។

ខណៈ​​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​អ្នកបើកគាត់​ទើប​រៀន​បើក​ថ្មីៗ ​មិនសូវ​ស្ទាត់​ហើយ​ជាន់​ហ្វ្រាំង​ច្រឡំ​ទៅ​ជាន់​ហ្គែរ​បន្ថែម​ល្បឿន​ជ្រុល​ទៅ​បុក​ក្មេង​៣​នាក់​ដែល​​កំពុង​រត់​លេង ​និង​ខ្លះ​អង្គុយ​នៅ​លើ​ម៉ូតូ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​២​គ្រឿង​ និង​រង​របួស​ក្មេង​ស្រី​របួស ធ្ងន់​ម្នាក់​និង​របួសស្រាល​២នាក់  ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​បើករថយន្ត​បង្ក​ និង​ភាគី​ឪពុក​ម្តាយ​រង​គ្រោះ​សុទ្ធ​តែ​ជា​អាជីវករ​លក់ដូរ​ជាមួយ​គ្នា​​បាន​និយាយ​ចរចា​​​ចេញថ្លៃ​ព្យាបាល​របួស​ និង​ជួសជុល​ម៉ូតូ​បញ្ចប់រឿង ។