ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ក្នុង​ថ្លុកឈាម

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែសីហា …

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឌី ស្រី​នូ អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-6182 បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​ក៏​ត្រូវ​រថយន្ត​នោះ​បុក​ចំ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ប៉ើង​ប្រមាណ​១០​ម៉ែត្រ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ក្រោម​សម្រែក​ស្រែក​ទ្រហោយំ​ពី​សំណាក់​ជីដូន ព្រោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ។

ក្រោយ​ពេល​កើតហេតុ ភ្លាម​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕