ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី ២នាក់ ទើបអាយុ ១២-១៣ឆ្នាំ ជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ត ស្លា.ប់​ទាំងវ័យក្មេង 

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យភាគីខាងម៉ូតូ ស្លា.ប់ ទាំង ២នាក់ភ្លាមៗ នៅក្នុងថ្លុកឈាម។…

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យភាគីខាងម៉ូតូ ស្លា.ប់ ទាំង ២នាក់ភ្លាមៗ នៅក្នុងថ្លុកឈាម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង នៅវេលាម៉ោង ៨ និង ១០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាង​លិចស្ពាននាគ ចម្ងាយ ១៥០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-សៀមរាប។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បង្កឡើងរវាងរថយន្តម៉ាក prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD- 7208 និងម៉ូតូម៉ាក SCOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ សៀមរាប 1AK-3416 បណ្តាលឱ្យស្លា.ប់អ្នកធ្វើដំណើរតាម​ម៉ូតូ ចំនួន ២នាក់ ជាក្មេងស្រី។ ជនរងគ្រោះទី១-ឈ្មោះ ឡេង ស៊ីវហង្ស ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (បណ្តាលឱ្យស្លា.ប់នៅកន្លែងកើតហេតុ) និងទី២ ឈ្មោះ សុភ័ក្រ អម្រឹត អាយុ ១៣ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្ត​សៀមរាប (បណ្តាលឱ្យស្លា.ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទា ន់នៅមន្ទីរបង្អែកខេត្តសៀមរាប)។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ សេង សុវុត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងឡាន បច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមមាត្រា​៨២ កំណត់ថា ជនណា បើកបរដោយបង្កឱ្យស្លា.ប់ដល់អ្នកដទៃ ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅបី (៣)ឆ្នាំ ឬ/ និង ផ្តន្ទាទោសពិន័យជា​ប្រាក់ពីពីរលាន (២.០០០.០០០)រៀល ទៅ​ប្រាំមួយលាន (៦.០០០.០០០)រៀល។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំណោមស្ថានភាព ដូចខាង​ក្រោម​: ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិន​ត្រឹមត្រូវតាមការកំណត់។ ខ-ស្ថិតក្នុងស្ថាន​ភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រ ឈានឡើងទៅ។ គ – បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។ ឃ-រត់គេចខ្លួនពីកន្លែងកើត​ហេតុ ក្នុងគោលបំណងគេចវេសពីការ​ទទួលខុសត្រូវ។ ចំណែ​មាត្រា ៨៣ កំណត់ថា ជនណាបើកបរបង្កឱ្យអ្នកដទៃ​មានរបួស ពិការ ឬស្លាប់ដោយ​ចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

​ជនបង្ក និងវត្ថុតាង ទាំង ២​គ្រឿង ត្រូវបានកម្លាំង​នគរបាលការិយា​ល័យជំនាញនៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប យកទៅរក្សាទុក ដើម្បីអនុវត្តន៍ ទៅតាមនីតិវិធីច្បាប់៕ ​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ