ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ប្រទះ​ស្លាកស្នាម​វត្ត​ចាស់​មួយ​ក្នុង​ព្រៃ​នៃ​ភ្នំ​គូលែន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នកទេសចរ​ថ្មើរជើង​មួយ​ក្រុម​នាំ​គ្នា​ឡើង​លើ​ភ្នំ​គូលែន ក្នុង​ដំណើរ​ដូច​ជា​ផ្សងព្រេង​បំណង​ចង់​ឃើញ​សត្វ​ស្វា ព្រាហ្មណ៍​ឥណ្ឌូចិន​នៅ​ក្នុង​ព្រៃ ។ ដោយ​ចៃដន្យ​ពួក​គេ​ប្រទះ​ឃើញ​ស្លាកស្នាម​វត្ត​ចាស់

ខេត្តសៀមរាប ៖ អ្នកទេសចរ​ថ្មើរជើង​មួយ​ក្រុម​នាំ​គ្នា​ឡើង​លើ​ភ្នំ​គូលែន ក្នុង​ដំណើរ​ដូច​ជា​ផ្សងព្រេង​បំណង​ចង់​ឃើញ​សត្វ​ស្វា ព្រាហ្មណ៍​ឥណ្ឌូចិន​នៅ​ក្នុង​ព្រៃ ។ ដោយ​ចៃដន្យ​ពួក​គេ​ប្រទះ​ឃើញ​ស្លាកស្នាម​វត្ត​ចាស់​មួយ ។

បន្ទាប់​ពី​បានឃើញ​ស្វា​ទាំងនោះ​មក ក្រុម​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ឡើង​លើ​ភ្នំ​គូលែន​បាន​នាំ​គ្នា​រុលទៅមុខ​ដើម្បី​មើល​សត្វ ផ្សេង​ៗ​ទៀត នៅ​ក្នុង​ព្រៃ​នោះ ហើយ​ស្រាប់តែ​ប្រទះ​ឃើញ​វត្ត​ព្រះពុទ្ធ​សាសនា​ចាស់​មួយ មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មុន កប់​នៅ​ក្នុង​ព្រៃ​នៃ​ខ្នងភ្នំ​គូលែន ។ ទីតាំង​វត្ត​ចាស់​នោះ មាន​ចម្ងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ពី​វត្ត​ព្រះ​អង្គ​ធំ ។

ពី​ដំបូង​អ្នកទេសចរ​បាន​ចេញដំណើរ​ពី​ភូមិ​មួយ​ក្បែរ​ព្រះ​អង្គ​ធំ និង​បន្ដដំណើរ​ជា​រង្វង់​តាម​ជើងភ្នំ ពី​៣​ទៅ​៥​គីឡូម៉ែត្រ ហើយ​ពួក​គេ​ប្រទះ​ឃើញ​ថ្មភក់ រូង​សត្វ​ប្រចៀវ ហើយ​ទៅ​ឆ្ងាយ​បន្ដិច ឆ្ពោះទៅ​កាន់​ថ្ម​រាង​ដូច​ផ្សិត ជា​តំបន់​សត្វ​ស្វាព្រាហ្មណ៍​រស់នៅ ។

ក្រៅពី​សត្វ​បក្សី សត្វ​ល្មូ​ន និង​រុក្ខជាតិ​មានជីវិត មានពូជ​សត្វ​ប្រចៀវ​បំបៅ​កូន​ដោយ​ទឹកដោះ​២៤​ប្រភេទ ដែល​ក្នុង​ចំណោម​៨​ប្រភេទ​បាន​ចុះបញ្ជី​ដោយ​សហគមន៍​អន្ដរជាតិ សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ជា​ពូជ​សត្វ​ដ៏​កម្រ រួម​ទាំង​សត្វ​ស្វាព្រាហ្មណ៍​ផង​ដែរ ។

ព្រះសង្ឃ​នាម​«​ឌី​» ដែល​ប្រទះ​ឃើញ​វត្ត​ចាស់ មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មុន កប់​នៅ​ក្នុង​ព្រៃ​នៃ​ខ្នងភ្នំ​គូលែន​នោះ​មាន​ថិ​រ​ដីកា​ថា «​យើង​មើលឃើញ​ថា អ្នក​ភូមិ​កំពុង​តែ​យល់​ពី​អត្ថប្រយោជន៍​បុរាណ​ដ្ឋា​ន និង​ព្រៃឈើ ដូច្នេះ​ហើយ​ពួក​គេ​នឹង​ចេះ​ការពារ​តំបន់​ព្រៃឈើ​ទាំងនោះ​បាន​ល្អ​» ៕