ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើត្រូវ “វ៉ាកងពីការរួមភេទ” យូរប៉ុនណា ក្រោយពេលសម្រាល?

2 ឆ្នាំ មុន

យោងទៅតាមការចុះផ្សាយរបស់ Mayo Clinic បានឱ្យដឹងថា មិនមានពេលជាក់លាក់ណាមួយ សម្រាប់បញ្ជាក់ថាអ្នកអាចរួមភេទម្តងទៀត ក្រោយសម្រាលបុត្ររួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្តល់សេវាថែទាំសុខភាពភាគច្រើនបានផ្តល់អនុសាសន៍ឱ្យអ្នកឈប់សម្រាកពីរបីសប្តាហ៍ ទើបគួរចូលកងវិញ…

យោងទៅតាមការចុះផ្សាយរបស់ Mayo Clinic បានឱ្យដឹងថា មិនមានពេលជាក់លាក់ណាមួយ សម្រាប់បញ្ជាក់ថាអ្នកអាចរួមភេទម្តងទៀត ក្រោយសម្រាលបុត្ររួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្តល់សេវាថែទាំសុខភាពភាគច្រើនបានផ្តល់អនុសាសន៍ឱ្យអ្នកឈប់សម្រាកពីរបីសប្តាហ៍ ទើបគួរចូលកងវិញ សម្រាប់ការរួមភេទ។

រាងកាយរបស់អ្នកឆ្លងកាត់ច្រើនដំណាក់កាលក្នុងអំឡុងពេលពរពោះ និងសម្រាលកូន។ កំឡុងពេលសម្រាល ការកន្ត្រាក់ដ៏ឈឺចាប់ គឺជាវិធីនៃរាងកាយរបស់អ្នកក្នុងការរុញទារកចុះក្រោម នៅពេលដែលមាត់ស្បូនបើក។ ប្រសិនបើការសម្រាលកូនត្រូវបានធ្វើឡើងតាមរយៈ ការវះកាត់នោះ គេត្រូវធ្វើការកាត់តាមស្បែក ខ្លាញ់ សាច់ដុំ និងស្បូន ទើបអាចយកទារកចេញពីស្បូនបាន។ នេះគឺពិតច្រើនដំណាក់កាលមែនទែន។

ជាមួយគ្នានេះដែរ ការសម្រាលដោយធម្មជាតិ ក៏អាចមានការវះកាត់តូចតាចពង្រីកការបើកទ្វារមាសផងដែរ ដើម្បីឱ្យកូនងាយសម្រាលចេញមកមិនចង្អៀត។ ដូចនេះ ទ្វារមាសនឹងមានរបួស ហើយទាមទារពេលវេលាសម្រាប់ការជាសះមកវិញ ដើម្បីអាចរួមភេទជាបន្តទៀត។

មិនថាវិធីសម្រាលមួយណាត្រូវបានប្រើប្រាស់ ឬការសម្រាលកូនដោយរលូន (ឬមិនរលូន) យ៉ាងណានោះទេ អ្នកនឹងត្រូវបានណែនាំឱ្យមាន ការសម្រាកពីការរួមភេត ដើម្បីទុកឱ្យរាងកាយអាចសម្របខ្លួនមកដូចដើមវិញ។​

នេះមិនមែនគ្រាន់តែដើម្បីឱ្យរាងកាយរបស់អ្នកអាចជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែហានិភ័យនៃការមានផលវិបាកក្រោយសម្រាល ដូចជាការឆ្លងមេរោគទៅនឹងស្នាមវះដែលជាសះស្បើយ គឺខ្ពស់បំផុតក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងបន្ទាប់ពីការសម្រាល។ ដូចនេះ គេបានណែនាំឱ្យសម្រាកពីការរួមភេទយ៉ាងតិចណាស់ក៏កន្លះខែដែរ សំខាន់បំផុតនោះគឺឱ្យតែរបួសជាសះស្បើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ