ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្តេជ្ញា​ចិត្តជា​ថ្មី​ក្នុង​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុច្ចរិត​ក្នុង​ការ​គោរព​នូវ​គ្រប់​កិច្ចព្រម​ព្រៀង​​រវាង​កម្ពុជា និង​ថៃ

59 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុច្ចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​គ្រប់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ថៃ​ ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុច្ចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​គ្រប់​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ថៃ​ ។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្ដី​ពី​ការ​វិវត្តន៍​ស្ថានការណ៍​កម្ពុជា​-​ថៃ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ដោយ​​ឈរ​លើ​ស្មារតី​នៃ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ផ្អែក​លើ​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ និង​ក្នុង​នាម​ជា​ប្រទេស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ និង​ស្រឡាញ់​សន្តិភាព រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំង​ប្រដាប់ អាវុធ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុច្ចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ រួម​នឹង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ GBC ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​ឯកសារ​ព្រមព្រៀង​ផ្សេង​ៗ​ទៀត ដើម្បី​ឆ្ពោះទៅ​កាន់ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​
ពីរ​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួងការ​ពារជាតិ​កម្ពុជា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ដោយ​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ភាគី​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ដែល បាន​លើក​ឡើង​ថា ខ្លួន​បាន​រក​ឃើញ​យាន​គ្មាន​មនុស្ស​បើក UAV (​ដ្រូ​ន​) ជាង​២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា​ចូល​ទៅ​រំលោភ​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​។

លោក​ជំទាវ​បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ក្រសួងការពារជាតិ​កម្ពុជា ព្រមទាំង​រដ្ឋបាល​ខេត្ត ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​ចេញ​សេចក្តីណែនាំ និង​ពង្រឹង​ការ​ហាមប្រាម​នូវ​សកម្មភាព​ការ​បង្ហោះ​ដ្រូ​ន​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត ហើយ​ក៏​គ្មាន​ការ បង្ហោះ​ដ្រូ​ន​អ្វី​ឡើយ ដែល​ក្រសួងការពារជាតិ​កម្ពុជា​សូម​ធ្វើការ​បដិសេធ និង​ច្រាន​ចូល​នូវ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ​ទាំងស្រុង​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​ថ្លែង​ថា ទន្ទឹម​នេះ​ក្រសួងការពារជាតិ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការ​ហាមឃាត់​យ៉ាង​ដាច់ខាត​ទៅ​លើ​ការ​ប្រើប្រាស់​អាកាសយាន​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ និង​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com