ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកកាមធម្មតា មានក្លិនបែបណាទៅ?

3 ឆ្នាំ មុន

ដោយសារ​ទឹកកាម​ជា​សារធាតុ​រាវ​ក្នុង​ខ្លួន វា​មាន​ក្លិន​សម្គាល់របស់វា។ នៅក្នុងការចុះផ្សាយកន្លងមក អ្នកបានស្គាល់វិធីធ្វើឱ្យទឹកកាមមានក្លិននិងរសជាតិគួរជាទីគាប់ចិត្ត។ តែនៅពេលនេះ អ្នកនឹងមកស្គាល់ពីក្លិនរបស់ទឹកកាម ដែលបង្ហាញថាអ្នកមានសុខភាពល្អធម្មតា និង​មិនមានជំងឺ។ លោកវេជ្ជបណ្ឌិតជំនាញខាងផ្លូវភេទ Bohl…

ដោយសារ​ទឹកកាម​ជា​សារធាតុ​រាវ​ក្នុង​ខ្លួន វា​មាន​ក្លិន​សម្គាល់របស់វា។ នៅក្នុងការចុះផ្សាយកន្លងមក អ្នកបានស្គាល់វិធីធ្វើឱ្យទឹកកាមមានក្លិននិងរសជាតិគួរជាទីគាប់ចិត្ត។ តែនៅពេលនេះ អ្នកនឹងមកស្គាល់ពីក្លិនរបស់ទឹកកាម ដែលបង្ហាញថាអ្នកមានសុខភាពល្អធម្មតា និង​មិនមានជំងឺ។

លោកវេជ្ជបណ្ឌិតជំនាញខាងផ្លូវភេទ Bohl មានប្រសាសន៍ថា៖ “ទឹកកាមមានជាតិអាល់កាឡាំងបន្តិច (ផ្ទុយពីអាស៊ីត) នៅលើមាត្រដ្ឋាន pH ហើយមនុស្សជាច្រើនចាត់ទុកថាទឹកកាមមានក្លិនដូចសារធាតុថ្នាំខាត់ស្បែក ឬអាម៉ូញាក់ ដែលសុទ្ធតែជាសារធាតុអាល់កាឡាំង។

ដូច្នេះ ខណៈដែលទឹកកាមមានក្លិនធម្មតា ការផ្លាស់ប្តូរក្លិន ដូចជាវាក្លាយទៅជាមានក្លិនមិនល្អ អាចជាតម្រុយនៃបញ្ហាសុខភាព ដូចជាជំងឺកាមរោគជាដើម។ លោកវេជ្ជបណ្ឌិតបានប្រាប់ថា៖ “ប្រសិនបើបង្ហួរនោម (បំពង់ដែលទឹកនោម និងទឹកកាមឆ្លងកាត់) ពោរពេញដោយការបញ្ចេញទឹករំអិលពីការឆ្លងមេរោគ ដូចជារោគផ្សិត ឬ ជំងឺប្រមេះទឹកបាយ ទឹករំអិលនោះអាចលាយជាមួយទឹកកាម ធ្វើឱ្យវាមានក្លិន (ហើយអាចមានពណ៌ខុសគ្នាបន្តិចផងដែរ)។”

អ្នកប្រហែលជាធ្លាប់លឺថាការញ៉ាំអាហារមួយចំនួនអាចផ្លាស់ប្តូរក្លិននៃទឹកកាម។ វេជ្ជបណ្ឌិត Bohl និយាយថា ការលើកឡើងនេះមិនត្រូវបានគាំទ្រដោយវិទ្យាសាស្រ្តនោះទេ។ វាពិតជាអាចទៅរួចដែលថា អាហារមួយចំនួនអាចប៉ះពាល់ដល់ក្លិនរបស់ទឹកកាម។ ប្រសិនបើអ្នករង់ចាំការពិសោធតិចតួច ការទទួលទានត្រី សាច់ និងផ្លែល្ហុង ត្រូវបានគេរាយការណ៍ថា ធ្វើឱ្យក្លិនទឹកកាមកាន់តែអាក្រក់ ខណៈដែលការទទួលទានផ្លែក្រូច និងម្នាស់ធ្វើឱ្យវាមានក្លិនល្អ និងរសជាតិប្រសើរសម្រាប់ដៃគូរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ