ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ “ការរួមភេទតាមរន្ធគូថ” អាចឆ្លងអេដស៍ឬអត់?

3 ឆ្នាំ មុន

តើអ្នកដែលលឺពីការរួមភេទតាមរន្ធគូថដែរឬទេ? វាត្រូវបានគេអនុវត្តច្រើននៅលើអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសរវាងបុរសនិងបុរស ហើយមានភាគតិចប៉ុណ្ណោះសម្រាប់គូស្នេហ៍ភេទផ្ទុយគ្នា។ អ្នកខ្លះគិតថា ការរួមភេទតាមរន្ធគូថមានសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់បារម្មណ៍ពីការមានផ្ទៃពោះ និង មានលក្ខណៈស្រួលជាងការរួមភេទតាមទ្វារមាស ព្រោះថា…

តើអ្នកដែលលឺពីការរួមភេទតាមរន្ធគូថដែរឬទេ? វាត្រូវបានគេអនុវត្តច្រើននៅលើអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសរវាងបុរសនិងបុរស ហើយមានភាគតិចប៉ុណ្ណោះសម្រាប់គូស្នេហ៍ភេទផ្ទុយគ្នា។ អ្នកខ្លះគិតថា ការរួមភេទតាមរន្ធគូថមានសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់បារម្មណ៍ពីការមានផ្ទៃពោះ និង មានលក្ខណៈស្រួលជាងការរួមភេទតាមទ្វារមាស ព្រោះថា វាមានលក្ខណៈតឹងជាង។

សំនួរដែលអ្នកអនុវត្តការរួមភេទប្រភេទនេះសួរគឺថា “តើការរួមភេទតាមរន្ធគូថអាចឆ្លងអេដស៍ និង ជំងឺកាមរោគផ្សេងៗទៀតដែរឬទេ?” ថ្ងៃនេះ អ្នកនឹងបានចម្លើយដែលមានការសិក្សាស្រាវជ្រាវត្រឹមត្រូវ​ ពី CDC អាមេរិក និង​មានការបកស្រាយពីចំណុចមួយចំនួន ដែលអ្នកគួរយល់ដឹងពីការរួមភេទតាមរន្ធគូថ។

តាមការចុះផ្សាយរបស់ CDC អាមេរិក បានឱ្យដឹងថា អ្នកអាចឆ្លងមេរោគអេដស៍ ប្រសិនបើអ្នករួមភេទតាមរន្ធគូថ ជាមួយអ្នកដែលមានផ្ទុកមេរោគអេដស៍ ដោយមិនប្រើការការពារ។

ខាងក្រោមនេះ គឺជា៤ចំណុច ដែលត្រូវស្គាល់ពីទំនាក់ទំនងរវាងការរួមភេទ និង ហានិភ័យឆ្លងជំងឺកាមរោគ។

១. ការរួមភេទតាមរន្ធគូថ គឺជាការរួមភេទដ៏ប្រថុយប្រថានបំផុតសម្រាប់ការឆ្លង ឬចម្លងមេរោគអេដស៍។

២. ក្នុងនាមជាដៃគូទទួល (អ្នកត្រូវបានគេដាក់បញ្ចូល) គឺមានភាពប្រថុយប្រថានជាងការធ្វើជាដៃគូដាក់បញ្ចូល (អ្នកដាក់បញ្ចូលគេ)។

៣. ហានិភ័យនៃអ្នកត្រូវបានគេដាក់បញ្ចូល គឺខ្ពស់ជាង ដោយសារតែស្រទាប់រន្ធគូថគឺស្តើង  ហើយអាចអនុញ្ញាតឱ្យមេរោគអេដស៍ចូលក្នុងខ្លួនក្នុងអំឡុងពេលរួមភេទតាមរន្ធគូថ។

៤. អ្នកដាក់បញ្ចូលគេ ក៏មានហានិភ័យផងដែរ។ មេរោគអេដស៍អាចចូលទៅក្នុងខ្លួនតាមរយៈការរហែកស្បែកលិង្គ ស្បែកគ្របក្បាលលិង្គ ប្រសិនបើស្បែកលិង្គមិនត្រូវបានកាត់ ឬការកោសរលាត់នៅផ្នែកណាមួយនៃលិង្គ ដោយសារតែរន្ធគូថតូចចង្អៀតពេក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ