ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងៀម​ៗ​ស្រែក​អូយ រួច​ខាំធ្មេញ​ខ្លួនឯង​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ខណៈ​កំពុងធ្វើការ​ ស្រាប់តែស្រែក​អូយ រួច​ខាំធ្មេញ​ខ្លួនឯង ចំណែក​ដៃជើង​ញ័រ​ដូច​គេ​ចាប់​អង្រួន​អ៊ីចឹង …

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ខណៈ​កំពុងធ្វើការ​ ស្រាប់តែស្រែក​អូយ រួច​ខាំធ្មេញ​ខ្លួនឯង ចំណែក​ដៃជើង​ញ័រ​ដូច​គេ​ចាប់​អង្រួន​អ៊ីចឹង ភ្លាម​ៗ​នោះ​អ្នកធ្វើការ​ជាមួយ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ពេល​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​ជិត​១០​ព្រឹក​ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​ខារ៉ាអូខេ យីហោ​ឌឹ​ហ្គោ​ល ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ និ​ន សុ​ភ័​ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​មល់ ឃុំរ​កាត ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។

ឈ្មោះ អ៊ា​ត ច​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រួម​អាជីព​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ជន​រង​គ្រោះ​ឡើង​ទៅ​រៀប​ពិ​ដាន​ឡៅតឿ​នៅ​ចំណុច​ខារ៉ាអូខេ​ខាងលើ ស្រាប់តែ​ស្រែក​អូយ បន្ទាប់​មក​ក៏​ទ្រេត​ខ្លួន​ប្រុង​ធ្លាក់ តែ​ខ្លួន​ត្រកង​បី​ទាន់​ពេល តែ​ជន​រង​គ្រោះ​ខាំធ្មេញ ហើយ​ដៃជើង​ញ័រ​ដូច​ចាប់​អង្រួន​អ៊ីចឹង មិនដឹង​ថា ជា​ករណី​ឆក់ ឬ​ខ្យល់គរ​នោះ​ទេ ។

ក្រុម​កម្មករ​រួម​អាជីព​បន្ត​ថា ពេល​ភ្លាម​ៗ​នោះ​ក៏​នាំ​គ្នា​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ។

យោង​ការ​លើក​ឡើង​របស់​កម្មករ​រួម​អាជីព​ដែល​ថា ក្រោយ​ជន​រង​គ្រោះ​ស្រែក​នាំ​គ្នា​ទៅ​បីត្រកង ហើយ​ជន​រង​គ្រោះ​ដៃជើង​ជាប់​លើ​រន្ទា​តែ​មិន​ឆក់​ដល់​ពួក​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​កើតជា​ច​ម្ង​ល់ ហើយ​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​កើត​ជម្ងឺ​ខ្យល់គរ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា យោង​ការ​សួរនាំ​ពី​កម្មករ​រួម​អាជីព ខ្លះ​ថា​សង្ស័យ​ឆក់​ចរន្ត​អគ្គី​ស​នី ព្រោះ​ជន​រង​គ្រោះ​ដាក់​រន្ទា​ចំ​លើ​ខ្សែភ្លើង ។ យ៉ាងណា​ក៏​ដោយ​ករណី​ខាងលើ លោក​មិន​ទាន់​ប្រាកដ​ថា​ជា​ករណី​ស្លាប់​ដោយ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ រង់ចាំ​ការ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ពី​ជំនាញ​សិន ៕