ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ច្នៃ​កាំ​ភ្នើ​ង​ឆ្នុក​បា.ញ់​សត្វ​លើ​ភ្នំ​ចង្ក្រាន​រយ បែរជា​ជួប​គ្រោះ​អកុសល​ស្មានមិនដល់

2 ឆ្នាំ មុន
  • សៀមរាប

មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​អ្នក​ច្នៃ​កាំភ្លើង​យក​ទៅ​បា.ញ់​សត្វ បែរជា​ភ្លាត់ស្នៀត​ស្លា.ប់​ខ្លួនឯង​វិញ ។ ប៉ុន្តែ​ទោះ​ជា​កើត​មាន​គ្រោះ​អកុសល​បែប​នេះ​ក្តី ក៏​មាន​អ្នក​មិន​ស្គាល់​រសជាតិ​ក៏​នៅ​តែ​បន្ត

ខេត្តសៀមរាប ៖ មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​អ្នក​ច្នៃ​កាំភ្លើង​យក​ទៅ​បាញ់​សត្វ បែរជា​ភ្លាត់ស្នៀត​ស្លា.ប់​ខ្លួនឯង​វិញ ។ ប៉ុន្តែ​ទោះ​ជា​កើត​មាន​គ្រោះ​អកុសល​បែប​នេះ​ក្តី ក៏​មាន​អ្នក​មិន​ស្គាល់​រសជាតិ​ក៏​នៅ​តែ​បន្ត ។

ជាក់ស្តែង តាម​ពី​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ មាន​ករណី​រៀល​កៃកាំភ្លើង​កែ​ច្នៃ​ត្រូវ​ចំទ្រូង​បុរស​ម្នាក់ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​នៅ​ចំណុច​អាង​១០០​ភ្នំ​ចង្ក្រាន​រយ ក្នុងស្រុក​វ៉ា​រិ​ន ។ ជន​រង​គ្រោះ​ឈ្មោះ វឿ​ន វ៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លៀប​ចាស់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​បុរស​ឈ្មោះ ណែម ស៊ី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ដែល​ជិះ​ម៉ូតូ​ទៅ​បាញ់​សត្វ​ជាមួយ​គ្នា​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​នោះ ខ្លួន​បាន​ទៅ​អង្គុយ​​លេង​នៅផ្ទះ​ឈ្មោះ វឿ​ន វ៉ុ​ន ហើយ​ជន​រង​គ្រោះ​បាន​បបួល​ខ្លួន និង​ឈ្មោះ អឿ​ម អិត ភេទ​ប្រុស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ដែរ ទៅ​យក​ឃ្មុំ​នៅ​ចំណុ​ច​អាង​១០០​ភ្នំ​ចង្ក្រាន​រយ ដោយ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ចេញ​ទៅ ។

បុរស​នេះ​រៀបរាប់​ទៀត​ថា ពួក​គេ​បាន​យក​ម៉ូ​តូ​ទៅ​ផ្ញើ​ទុក​នៅផ្ទះ​របស់​ឈ្មោះ ញ៉ ភេទ​ប្រុស នៅ​ជើងភ្នំ​អំពិល ហើយ​បាន​ផឹកស៊ី​នៅ​ទីនោះ រហូត​ដល់​ម៉ោង​ប្រមាណ​៤​រសៀល ទើប​ទៅ​ឡើង​ភ្នំ​បន្ត ។ នៅ​ពេល​ដើរ​បាន​ប្រហែល​៥០០​ម៉ែត្រ ឈ្មោះ វឿ​ន វ៉ុ​ន បាន​ចូល​យក​កាំភ្លើង​ច្នៃ ដែល​លាក់​ទុក​នៅ​ទីនោះ រួច​បន្តដំណើរ​បាន​មួយសន្ទុះ​ទៀត​ក៏​បាញ់​បាន​មាន់ព្រៃ​១​ក្បាល ។

លុះ​បន្តដំណើរ​ទៅ​មុខ​ទៀត ឃើញ​ម្ជូរ​ទ្រមូង ក៏​បាន​ប្រាប់​ឈ្មោះ វឿ​ន វ៉ុ​ន ឲ្យ​បេះ ចំណែក​ខ្លួន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ បាន​ប្រហែល​៣០​ម៉ែត្រ​ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ហើយ​ឮឈ្មោះ វឿ​ន វ៉ុ​ន ស្រែក​ឱ្យ​ជួយ និង​ប្រាប់​ឱ្យ​ជួយ​ដក​ឆ្នុក​ចេញពី​ទ្រូង​ផង ។ ប៉ុន្តែ​ឮ​សូរ​និយាយ​បាន​តែ​ប៉ុណ្ណេះ ក៏​បាត់​សំឡេង​ឈឹង​និង​លែង​កម្រើក ទើប​ខ្លួន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​​ស្លា.ប់​បាត់​ទៅ​ហើយ និង​បាន​ត្រឡប់​មក​ភូមិ​វិញ​ ដើម្បី​ប្រាប់​បងប្អូន​ជន​រង​គ្រោះ​ឱ្យទៅ​យកស.​ពនៅ​ទីនោះ​ផង ។

ស.ព​ជន​រង​គ្រោះ ក្រោយ​ពេល​ពិនិត្យ​រួច ត្រូវបាន​នគរបាល​ស្រុក​វ៉ា​រិ​ន ប្រគល់​ឱ្យ​ក្រុម​គ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ