ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សកម្ម​ភាពបុរស​ម្នាក់​ជិះ​ម៉ូតូមួយគ្រឿង​បាន​រេ​ចុះរេឡើងពេញ​ផ្លូវ ក៏​ត្រូវ​អ្នកធ្វើ​​ដំណើរ​ពី​ក្រោយ​ ក៏​តាម​ថតរូប​ភាពពីបុរស​នោះ តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងតក់ស្លុតស្រែកឡើងភ្លាត់សំឡេង គឺ​បុរស​នោះ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ចំ​ពីមុខ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ដួល​ខ្លួនឯង​បែកក្បាល​ស្លា.ប់​ក្នុង​ថ្លុកឈាម ។

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សកម្ម​ភាពបុរស​ម្នាក់​ជិះ​ម៉ូតូមួយគ្រឿង​បាន​រេ​ចុះរេឡើងពេញ​ផ្លូវ ក៏​ត្រូវ​អ្នកធ្វើ​​ដំណើរ​ពី​ក្រោយ​ ក៏​តាម​ថតរូប​ភាពពីបុរស​នោះ តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងតក់ស្លុតស្រែកឡើងភ្លាត់សំឡេង គឺ​បុរស​នោះ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ចំ​ពីមុខ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ដួល​ខ្លួនឯង​បែកក្បាលរបួសយ៉ាងធ្ងន់ធ្ងរ ដែល​សង្ឃឹម​រស់តិច ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​០៨​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃ​.​ស ក្នុងភូមិ​ព្រៃ​.​ស សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះទិត្យ គា អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចក្រី សង្កាត់រមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅវត្ត​ប្ញស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃ.ស ។

ទោះបីជាយ៉ាងណា ចំពោះករណីជិះរេពេញផ្លូវនេះ គេមិនទាន់​ដឹងពីមូល​ហេតុនោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុងចុះស្រាវជ្រាវ​ ។