ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​១៥​ឆ្នាំ​ទាំង​៥​លាភ​ចូល​១០​ទិស​និង​កាក់កប​គ្រប់​កិច្ចការ

2 ឆ្នាំ មុន

កំពូល​ឆ្នាំ​ទាំង​៥​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត ង៉ូ​វ​ហេង​របស់​លោក​អ្នក​នៅ​តែ​ល្អ​ប្រសើរ​ម្ល៉ោះហើយ​ទោះ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​ក៏​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោក​អ្នក​ជួញ​ទី​ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ឬ​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មក​វិញ​គួរ​ជាទី​កក់ក្តៅ ។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​តែ​ស្នាមញញឹម​រកគ្នា លេខ​នាំ​ហេង​២៥៩ ពណ៌​នាំ​សំណាង ប្រផេះ និង​ពណ៌​មាស…

កំពូល​ឆ្នាំ​ទាំង​៥​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត ង៉ូ​វ​ហេង​របស់​លោក​អ្នក​នៅ​តែ​ល្អ​ប្រសើរ​ម្ល៉ោះហើយ​ទោះ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​ក៏​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោក​អ្នក​ជួញ​ទី​ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ឬ​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មក​វិញ​គួរ​ជាទី​កក់ក្តៅ ។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​តែ​ស្នាមញញឹម​រកគ្នា លេខ​នាំ​ហេង​២៥៩ ពណ៌​នាំ​សំណាង ប្រផេះ និង​ពណ៌​មាស ជោគ​លាភ ជ័យ​សំណាង ។

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស ។ នៅ​ថ្ងៃ​១៥​នេះ​លោក​អ្នក​សម្រុក​ការងារ​បាន​ហើយ​ព្រោះថា​ផល​ជា​ផ្លែផ្កា​ហុច​មក​វិញ​គួរ​ជាទី​កក់ក្តៅ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​កាន់តែ​ច្រើន​គួរ​ជាទី​ពេញចិត្ត និង​ពិសេស​បើ​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ផង​តែង​សមប្រកប​ជា​និច្ច ។

ឆ្នាំមមែ លាភ​ខ្លាំង​សំណាងល្អ​រាសី​ខ្ពស់ត្រដែត ។ នៅ​ថ្ងៃ​១៥​កណ្តាលខែ​នេះ​ជា​ពេលវេលា​ផ្តល់​ផល​ល្អ​សម្រាប់​ការ​សម្រេ​ច​ចិត្ត​ការងារ ឬ​បណ្តាក់ទុន​រកស៊ី​អ្វីមួយ ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ឆ្លើយ​តប​មក​វិញ​គួរ​ជាទី​ពេញ​ចិត្តជា​និច្ច ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​ចំណេញ​ប្រាក់​មហាសាល ។

ឆ្នាំឆ្លូវ ជោគជតារាសី​ខ្ពស់ត្រដែត ។ នៅ​ថ្ងៃ​១៥​ពាក់​កណ្តាលខែ​នេះ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែម​ទៀត ។ ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​អ្វីមួយ​តែង​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ដែល​ផ្តល់​ផលប្រយោជន៍​ណាមួយ​ឱ្យ​សប្បាយចិត្ត ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់​ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផង​ដែរ ។

ឆ្នាំរកា ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ នៅ​ថ្ងៃ​ពាក់​កណ្តាលខែ​នេះ​បើ​លោក​អ្នក​មានការ​ចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅ​ពេល​ក្រោយ​វិញ​ជា​និច្ច ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​និច្ច ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​គ្រប់​វេលា ។

ឆ្នាំកុរ នៅ​ថ្ងៃ​១៥​កណ្តាលខែ​នេះ​ជោគជតារាសី​ខ្ពស់ត្រដែត ការ​រស់នៅ​របស់​លោក​អ្នក​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ ។ ហេតុនេះ​ទោះ​ធ្វើ​អ្វី​បើ​មាន​បញ្ហា​កើតឡើង​លោក​អ្នក​តោង​តែ​មិន​ព្រួយបារម្ភ ឬ​គិត​ច្រើន​នោះ​ឡើយ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​នេះ​ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​ព្រោះ​អាច​កម្ចាត់​រាល់​ឧបសគ្គ​ទាំង​ពួ​ង​​ឱ្យ​អហោសិកម្ម​អស់ហើយ លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទទួលផល​ចំណេញ​ច្រើន​គឺ​កាក់កប​មានបាន​ដូច​ទ្បើ​ង​ជណ្តើរ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ