ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ដើរ​អញ្ជើញ​ភ្ញៀវ​មក​​ជប់លៀង​ការកូនស្រី​ បែរជា​​ជួប​គ្រោះ​អ​កុស​​លើ​ផ្លូវ​ជាតិ​លេខ​៣

2 ឆ្នាំ មុន
  • កំពត

បុរស​ម្នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា កាលពី​វេលា​ម៉ោង

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១៣ ខែមីនា ធ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១៦-១១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ឲ្យ​ដឹង​ថា រថយន្ត​ប៉ា​ហ្សេ​រ៉ូ ពណ៌​ស្លែ ចង្កូត​ស្តាំ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២D-៩៧៣៧ បើក​បរ​ដោយ​លោក ប៊ុ​ន ហាវ ​អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត មាន​ទីលំនៅ​ក្នុងភូមិ​កំពង់បាយ​ខាង​ជើ​ង សង្កាត់​កំពង់បាយ ក្រុង​កំពត ក្នុង​ដំណើរ​ដើរ​ប្រាប់​ភ្ញៀវ​ការកូន​ស្រី​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ ។ រថយន្ត​របស់​លោក​ធ្វើ​ដំណើរ​ពី​ខាង​កើ​តទៅ​ខាងលិច លុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​​ជាមួយ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ម៉ាក​នី​ស្សាន់ ពណ៌​លឿង ចង្កូត​ស្តាំ​ដូច​គ្នា ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ PP-១៦៦៧ ពីក្រោយ ។

គ្រោះថ្នាក់​​ខាងលើ​នេះ ​បាន​បណ្តាល​ឱ្យ​លោក បុ​៊​ន ហាវ កៀប​ស្លា.ប់​នៅ​​ក្នុង​រថយន្ត និង​អ្នក​រួម​ដំណើ​​រ​ម្នាក់​ទៀត​មាន​​ឈ្មោះ យ៉ង់ សុផល ក៏​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ទោះជា​យ៉ាងណា អ្នក​បើ​កបរ​រថយន្ត​នី​ស្សាន់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​តែ​រថយន្ត​​នៅ​កន្លែង​កើតហេតុ​តែប៉ុណ្ណោះ។

ក្រោយ​ពេល​កើតហេតុ ស.ព​​អ្នកបើកបរ​រថយន្ត​ប៉ា​ហ្សេ​រ៉ូ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ