ទ្វារមាសគឺជាសរីរាង្គដ៏អស្ចារ្យ ដែលអាចបង្កើតមនុស្សមកតជំនាន់ ក៏ដូចជាកន្លែងសម្រាប់ធ្វើការរួមភេទផងដែរ។ វាជាកន្លែងដែលអាចបញ្ចេញទឹកសំណើម សម្រាប់សម្រួលដល់ការរួមភេទមិនឱ្យមានការឈឺចាប់ និង បង្កើនភាពស្រួលក្នុងអារម្មណ៍។ តែសម្រាប់មនុស្សមួយចំនួន នេះគឺជាបញ្ហានៅពេលដែលពួកគេមិនអាចសើមបានដូចការចង់ ហើយក៏ជួបប្រទះនឹងការឈឺចាប់នៅពេលរួមភេទផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីតិចនិច៣យ៉ាង សម្រាប់ជួយឱ្យទ្វារមាសមានសំណើមល្អ។ ប្រសិនបើធ្វើរឿងទាំងនេះហើយ នៅតែមិនបានលទ្ធផល សូមទៅធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។

១. បន្ធូរអារម្មណ៍
ការមានសំណើមទ្វារមាស ជាញឹកញាប់ត្រូវបានគេចាត់ទុកថា ជាសញ្ញានៃការស្រើបស្រាល ប៉ុន្តែអ្នកជំនាញខាងផ្លូវភេទ លោកវេជ្ជបណ្ឌិត Astroglide Jess O’Reilly និយាយថា៖ “ទោះបីជាពេលខ្លះមានអារម្មណ៍ចង់រួមភេទក៏ដោយ ក៏ទ្វារមាសមិនឡើងសើមដែរ។ នេះដោយសារតែយើងបង្ខំខ្លួនយើងពេក។ ចូរធ្វើអារម្មណ៍ឱ្យតាមសម្រួល និង កុំដាក់សម្ពាធលើខ្លួនឯងនៅពេលរួមភេទ។”
២. ផឹកទឹកឱ្យបានច្រើន
អ្នកជំនាញនិយាយថា អ្វីមួយដែលសាមញ្ញដូចជាការខ្វះជាតិទឹកអាចនាំឱ្យទ្វារមាសស្ងួត។ នេះដោយសារកោសិការបស់យើងត្រូវបានផ្សំឡើងដោយទឹកភាគច្រើន ការទទួលទានទឹកមិនគ្រប់គ្រាន់បណ្តាលឱ្យមានផលប៉ះពាល់ជាច្រើនលើរាងកាយ ដែលអាចរួមបញ្ចូលភាពស្ងួតនៃទ្វារមាស។
៣. ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន
បើទោះបីជាអ្នកព្យាយាមទទួលទានទឹកច្រើនក៏ដោយ អ្នកត្រូវតែពិចារណាលើការទទួលទានផ្លែឈើនិងបន្លែស្រស់ៗបន្ថែមទៀត ដើម្បីបានជាតិទឹកគ្រប់គ្រាន់។ ផ្លែឈើដែលមានជាតិទឹកខ្ពស់មានដូចជា ផ្លែស្ត្របឺរី និងម្នាស់ អាចជួយឱ្យមានភាពរលោងតាមបែបធម្មជាតិនៅក្នុងទ្វារមាសរបស់អ្នក៕
ចែករំលែកព័តមាននេះ