ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​បើកទ្វារ​ផ្ទះ​ចេញ​​ក្រៅ​ តែ​​ត្រូវសោ​​ចាក់​​ពីក្រៅ​​ជាប់ លុះ​ហៅគេជួយ​បើក ​ទើបដឹង​ផ្អើល​

2 ឆ្នាំ មុន
  • កំពត

មាន​ករណី​ចោរលួច​រថយន្ត​ម៉ាក​ស្តា​រុិ​ច​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២R-៤៩០៣ នៅ​មុខ​ផ្ទះ​សំអាងការ​មួយកន្លែង យីហោ​ «​សំអាងការ​ជ័យ​ជំនះ​» ស្ថិត​ក្នុង

ខេត្តកំពត ៖ មាន​ករណី​ចោរលួច​រថយន្ត​ម៉ាក​ស្តា​រុិ​ច​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២R-៤៩០៣ នៅ​មុខ​ផ្ទះ​សំអាងការ​មួយកន្លែង យីហោ​ «​សំអាងការ​ជ័យ​ជំនះ​» ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។

បើតាម​អ្នកស្រី ហ៊ឹ​ម សុខុម អាយុ​៦២​ឆ្នាំ ដែល​ជា​ម្ចាស់​រថយន្ត ​បាន​និយាយ​​ឱ្យ​ដឹង​ថា កាលពី​យប់​ ប្តីរបស់​​គាត់​បាន​យក​​រថយន្ត​ទៅ​ដឹក​ក្រុម​អ្នកបម្រើ​ភ្ញៀវ​​រហូត​ដល់​ម៉ោង​១១ ទើប​យក​មក​ចត​ទុក​ដូច​សព្វមួយដង​​នៅ​មុខ​ផ្ទះ ដោយ​សំអាង​ថា ​រថយន្ត​របស់​គាត់​ក៏​​ចាស់​ដែរ ​មិន​បារម្ភ​ពី​រឿង​ចោរលួច​នោះ​ទេ ។

ស្ត្រី​ម្ចាស់​រថយន្ត​ បាន​និយាយ​ទៀត​ថា ​ហើយ​នៅ​មុន​កើតហេតុ​នោះ គឺ​មាន​អ្នក​នៅ​ខាងជើង​​ផ្ទះ​របស់​​គាត់ ​បាន​ឃើញ​រថយន្ត​គាត់​ត្រូវ​គេ​បើក​ចេញពីផ្ទះ​ប្រហែលជា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ ប៉ុន្តែ​ពុំ​មាន​​អ្នក​ណា​ចាប់អារម្មណ៍​អ្វី​ឡើយ ព្រោះ​នឹក​ស្មានថា ​ម្ចាស់​រថយន្ត​បើក​ដឹក​សម្ភារៈ​​សំអាង​ការ​គេ​ដូច​សព្វដង ឬ​ជិះ​ទៅ​​ហាត់ប្រាណ ។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​ម៉ោង​៦​ព្រឹក​ នៅ​ពេល​គាត់​ភ្ញាក់​ពី​ដំណេក​បើកទ្វារ​ផ្ទះ​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា ទ្វារ​ត្រូវ​ជន​ល្មើស​យក​សោ​ចាក់​ពី​ខាងក្រៅ​ជាប់ ។ ពេល​នោះ គាត់​បាន​ទូរស័ព្ទ​ប្រាប់​មិត្តភក្តិ​នៅ​ក្លិប​ហាត់ប្រាណ​ឲ្យ​មក​​ជួយ​ទូរស័ព្ទ​ហៅ​ជាង​មក​ធ្វើ​សោ​ចាក់ចេញ​វិញ ទើប​ដឹង​ថា ​បាត់​រថយន្ត​ និង​បង្ក​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល​កើត​ឡើងតែម្តង ។ បន្ទាប់​មក គាត់​​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​ក្នុង​ករណី​ខាងលើ​នេះដែរ។

ពាក់​ព័ន្ធនឹង​ករណីខាងលើនេះ ក៏​មាន​មតិ​ខ្លះ​បាន​និយាយ​ដែរ​ថា បើ​រថយន្ត​នេះ ​មាន​បង្កប់​ប្រព័ន្ធ GPS ​នោះ ប្រហែល​​ចោរលួច​នោះ​ រត់​មិន​រួច​ឡើយ ដែល​យ៉ាង​ហោច​ណាស់​ក៏​បាន​រថយន្ត​មក​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ