ប្រសិនបើអ្នកចំណាយពេលស្ទើរតែពេញមួយថ្ងៃ អង្គុយកោងខ្នងនៅមុខកុំព្យូទ័រ ឬ អ្នកមានបញ្ហាចុករោយករបស់អ្នក រឿងដែលអ្នកមិនចង់ធ្វើជាងគេនោះ គឺមកត្រូវឈឺចាប់បន្ថែមទៀតនៅពេលរួមភេទ ដែលសមជាពេលសម្រាក។ បញ្ហាឈឺខ្នង ឈឺក នឹងកាន់តែឈឺនៅពេលដែលអ្នករួមភេទគេងធម្មតា។ អ្នកមិនចង់ដាក់សម្ពាធលើឆ្អឹងខ្នងពេលរួមភេទនោះទេ។ ដំណោះស្រាយនោះគឺថា អ្នកគួរតែសាករួមភេទឈរ។
អ្នកជំនាញខាងផ្នែកសិចសាស្រ្ត លោក Graveris ពន្យល់ថា៖ “វាក៏មានអត្ថប្រយោជន៍សុខភាពជាច្រើនផងដែរ សម្រាប់ការរួមភេទឈរ។ ការប្រើក្បាច់នេះត្រូវការកម្លាំងដៃ ជើង និងខ្នង។ ការរួមភេទពេលក្រោកឈរ អាចឱ្យអ្នកធ្វើការលើក្រុមសាច់ដុំស្នូលរបស់អ្នក ដូច្នេះអ្នកនឹងមានភាពរឹងមាំសម្រាប់ការរួមភេទកាន់តែខ្លាំង ហើយបំបាត់នូវការឈឺចុករោយសាច់ដុំ។”

ប្រសិនបើអ្នកកំពុងមានបញ្ហាទប់លំនឹងនៅពេលដែលរួមភេទឈរ អ្នកអាចផ្អែក ឬ ទប់ជញ្ជាំង តុ ឬ ទូរ នៅពេលរួមភេទ។ អ្នកមិនត្រូវគិតភ័យព្រួយអ្វីពេកនោះទេ ដោយសារតែការរួមភេទគួរតែជាអ្វីដែលអ្នកកំសាន្ត និង សប្បាយ។
លើសពីនេះ លោក Graveris ពន្យល់ថា៖ “ការរួមភេទឈរ អនុញ្ញាតឱ្យគូស្វាមីភរិយាបង្កើនកម្រិតចំណង់ផ្លូវភេទរបស់ពួកគេ ដែលអាចជារឿងមិនគួរឱ្យជឿសម្រាប់រាងកាយ និងជីវិតផ្លូវភេទរបស់អ្នក។ មិនចាំបាច់កំណត់អារម្មណ៍ត្រឹមត្រូវ ឬស្វែងរកកន្លែងត្រឹមត្រូវទេ ព្រោះអ្នកត្រៀមខ្លួនរួចរាល់ក្នុងការរួមភេទគ្រប់ពេល។ ពោលគឺអ្នកអាចរួមភេទឈរ នៅគ្រប់ទីកន្លែង មិនដូចជាការរួមភេទធម្មតា ដែលទាមទារឱ្យមានគ្រែនោះទេ។”
គួរបញ្ជាក់ផងដែរថា ការរួមភេទឈរអាចធ្វើទៅបាន លុះត្រាតែដៃគូទាំងសងខាងមានកម្ពស់ប្រហាក់ប្រហែលគ្នា។ សម្រាប់អ្នកដែលមានកម្ពស់មិនប្រហែលគ្នាទេ អាចប្រើប្រាស់ក្បាច់ផ្សេងពីនេះ៕
ចែករំលែកព័តមាននេះ