ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរឿងរៀនមិនពូកែ ធ្វើ​ឱ្យ​យុវសិស្សម្នាក់ឡើងលើ​ស្ពាន បន្សល់ទុកត្រឹម​តែ​ម៉ូតូ​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ យុវតីជា​សិស្សសាលាម្នាក់​ត្រូវបានគេប្រទះឃើញ​លោតពីលើស្ពានគីហ្ស៊ុណា ដោយ​បន្សល់​ទុក​ម៉ូតូ​

ខេត្តកំពង់ចាម​ ៖ យុវតីជា​សិស្សសាលាម្នាក់​ត្រូវបានគេប្រទះឃើញ​លោតពីលើស្ពានគីហ្ស៊ុណា ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្បែរ​បង្កាន់ដៃស្ពាន​ បាន​បង្កការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​ នាំគ្នាចោមរោមមើល​​កាលពី​វេលា​ម៉ោង​១១​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មិ​នា​ឆ្នាំ ២០២២ នៅលើស្ពានគីហ្ស៊ុយណា ត្រង់​ចន្លោះ​សសរ​ប៉េ​៩​និង​ប៉េ​១០ ស្ថិតក្នុង​សង្កាត់វាលវង់ ក្រុង​កំពង់​ចាម ខេត្តកំពង់​ចាម ។​

​តាម​ប្រភពពី​នគរបាល​​ប្រចាំការ​នៅ​​​ចំណុចស្ពាន​​ខាងលើ​បាន​​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពីមាន​​ហេតុការណ៍​​ភ្ញាក់ផ្អើល​​ខាងលើ​​រួចមក​ ​កម្លាំង​នគរបាលបានចុះ​​ទៅ​ដល់​ត្រង់​ចំណុច​​កើតហេតុ រកឃើញ​មាន​របស់របរ​របស់ជនរងគ្រោះ​បន្សល់​ទុក​​រួម​មាន​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហ្ស៊ូម​ម័​រ​, ​ស្បែកជើង​មួយគូ និង​កា​តាបមួយ ហើយ​នៅក្នុង​កាតាប​នោះ​​រកឃើញ​អត្តសញ្ញាណ​​ជនរងគ្រោះ​​គឺជា​សិស្ស​ឈ្មោះ​ជា វិ​ជ្ជ​រ៉ា ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​១០«B» នៅ​វិទ្យាល័យ​សម្ដេចម៉ែ​ក្នុង​ឃុំ​ជប់​ និងមានទីលំនៅ​​ក្នុង​​ភូមិ​ជប់ ឃុំ​ជប់ ស្រុក​ត្បូង ឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ​។

នគរបាល​ការពារ​ស្ពាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅពេល​កម្លាំង​សមត្ថកិច្ច​បាន​មើលទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ​មេគង្គ ​ពុំ​ឃើញ​​ជន​​រង​គ្រោះ​ផុស​ឡើង​នោះ​ទេ​ ទើប​បញ្ជាក់​ថា​ ពិតជា​បាន​ស្លា.ប់​ដោយ​លិច​​ក្នុង​ទឹក​បាត់​ទៅ​ហើយ​ ។ បន្ទាប់​មក​​សមត្ថកិច្ច​ក៏​បាន​ផ្ដល់​ដំណឹង​ទៅ​ដល់​សាច់ញាតិ​រស់នៅ​ក្នុងស្រុក​ត្បូងឃ្មុំ​ឲ្យ​បានដឹង​ ។ ​ដោយ​ឡែក​​វត្ថុ​តាងដែល​​បន្សល់​ទុក​​នៅកន្លែងកើតហេតុ ត្រូវ​បានសមត្ថកិច្ច​យកមក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្ដោះអាសន្ន​ ។​

​តាម​ប្រភព​ដដែលបានបន្ត​ថា ​ក្រោយ​​មក​គេ​បានឃើញ​ឪពុក​ម្ដាយ​​របស់​យុវតីរងគ្រោះ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់​ ស្ថិត​នៅ​ក្រុង​កំពង់ចាម ។ នៅពេល​​មក​ដល់​ ឪពុក​ម្ដាយ​យុវតីរងគ្រោះ​រន្ធ.ត់​ចិត្ត​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​ស្ត្រី​ជា​​ម្ដាយ​ទ្រហោយំ អាណិត​ដល់​កូនស្រី​ពៅ​របស់​​គាត់​​ដែល​បាន​លោ.តទឹក​ទន្លេ​បញ្ចប់ជីវិត​ ។

តាម​ប្រភពពីឪពុកម្តាយយុវតីរងគ្រោះ​បាន​​រៀបរាប់​ឱ្យ​​ដឹង​​ថា​ មូលហេតុ​ដែល​កូន​របស់ពួកគាត់​​តូចចិត្ត​​សម្រេចិត្ត​បញ្ចប់ជីវិត​បែប​នេះ​ គឺ​មក​ពី​រៀន​ធ្លាក់​លេខ​ពី​តិច​មក​ច្រើន ។

​​ក្រោយពេលកើតហេតុ ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​គ្រួសារ​​ជន​​រង​គ្រោះ​ដោយ​រក​ជួល​ទូក​ម៉ាស៊ីន​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម ដើម្បី​តាម​រក​មើល​ស.ព​ជនរងគ្រោះ​នៅ​ត្រង់​ក្បែរ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ