ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “ការជក់បារីអេឡិចត្រូនិច ឬ Vape អាចធ្វើឱ្យងាប់លិង្គ”

3 ឆ្នាំ មុន

យោងតាមការសិក្សាថ្មីមួយពីសាលាវេជ្ជសាស្ត្រ Grossman ក្នុងទីក្រុងញូវយ៉ក និងសាកលវិទ្យាល័យ John Hopkins ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក បានឱ្យដឹងថា…

យោងតាមការសិក្សាថ្មីមួយពីសាលាវេជ្ជសាស្ត្រ Grossman ក្នុងទីក្រុងញូវយ៉ក និងសាកលវិទ្យាល័យ John Hopkins ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក បានឱ្យដឹងថា ការជក់បារីអេឡិចត្រូនិច ឬហៅថា Vape អាចបង្កើនហានិភ័យទ្វេដងក្នុងការមានបញ្ហាលិង្គមិនឡើងរឹង។

បុរសជាង ១៣០០០នាក់ ដែលមានអាយុលើសពី ២០ឆ្នាំ បានចូលរួមក្នុងការសិក្សានេះ ជាមួយនឹងលទ្ធផលបង្ហាញថា ការជក់បារីអេឡិចត្រូនិចប្រចាំថ្ងៃ អាចធ្វើឱ្យបុរសមានហានិភ័យលិង្គមិនឡើងរឹងរហូតដល់ទៅ២.២ដង ច្រើនជាងអ្នកដែលមិនបានជក់សោះ។ ការសិក្សាក៏បានបង្ហាញផងដែរថា ក្រុមបុរសដែលមិនមានបញ្ហាសរសៃឈាមបេះដូង ហើយប្រើបារីអេឡិចត្រូនិច មានហានិភ័យលិង្គមិនឡើងច្រើនជាង ២.៤ដងនៃអ្នកដែលមានសុខភាពល្អដូចគ្នា ហើយមិនជក់បារីអេឡិចត្រូនិច។

លោកវេជ្ជបណ្ឌិត Earim Chaudry គ្រូពេទ្យនិងជានាយកផ្នែកវេជ្ជសាស្ត្រនៃកម្មវិធីសុខភាពបុរស Manual បានអធិប្បាយលើការសិក្សានេះដោយនិយាយថា៖ “ទំនាក់ទំនងរវាងការជក់បារីធម្មតា និងបញ្ហាងាប់លិង្គ ត្រូវបានគេរកឃើញយូរមកហើយ។ តែនេះគឺយើងសិក្សាពីបារីអេឡិចត្រូនិច។”

លោកវេជ្ជបណ្ឌិតបានបន្តថា៖ “យើងដឹងថាជាតិនីកូទីននៅក្នុងបារីធម្មតា ស៊ីហ្គា និងផលិតផលថ្នាំជក់ផ្សេងទៀត គឺជាអ្នករួមចំណែកយ៉ាងសំខាន់ដល់បញ្ហាងាប់លិង្គ ដោយសារវាជាសារធាតុបង្រួមសរសៃឈាម ដែលកាត់បន្ថយលំហូរឈាមនៅជុំវិញរាងកាយ។”

ខណៈពេលដែលមនុស្សមួយចំនួនប្តូរទៅបារីអេឡិចត្រូនិចដើម្បីឈប់ជក់បារីធម្មតា ការជក់បារីនេះនៅតែបង្កហានិភ័យ។ ទាំងបារីអេឡិចត្រូនិច និងបារីធម្មតា សុទ្ធតែមានជាតិនីកូទីន។ ពេលខ្លះ បារីអេឡិចត្រូនិច ឬ ​Vape មានជាតិនីកូទីន ច្រើនជាងបារីធម្មតាទៅទៀត។ វាល្អត្រង់ថា វាមិនមានសារធាតុពុលប្រភេទកៅស៊ូ ឬ កាបូនម៉ូណូអុកស៊ីត ដូចជាបារីនោះទេ។ តែសម្រាប់បញ្ហាងាប់លិង្គ វានៅតែមានដោយសារតែវាមានជាតិនីកូទីន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ