ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជា ខ្វល់ពីសម្រស់ណាស់ដែរ តែសម្រស់ហាក់មិនខ្វល់ជាមួយអ្នកសោះ?

3 ឆ្នាំ មុន

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសូម្បីតែបន្ទាប់ពីចំណាយប្រាក់រាប់ពាន់ដុល្លារលើផលិតផលថែរក្សាស្បែកក៏ដោយ វាមិនមានប្រសិទ្ធភាពអ្វីសោះដូចទៅនឹងអ្វីដែលអ្នកចង់បាន។ ពេលខ្លះ ទម្លាប់ថែរក្សាសម្រស់របស់អ្នក មានប្រសិទ្ធភាពខ្ពស់លើមិត្តរបស់អ្នក តែមិនមែនលើស្បែកអ្នក។ តើនេះមកពីអ្វីទៅ? ១. អ្នកកំពុងប្រើផលិតផលខុសសម្រាប់ប្រភេទស្បែករបស់អ្នក…

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសូម្បីតែបន្ទាប់ពីចំណាយប្រាក់រាប់ពាន់ដុល្លារលើផលិតផលថែរក្សាស្បែកក៏ដោយ វាមិនមានប្រសិទ្ធភាពអ្វីសោះដូចទៅនឹងអ្វីដែលអ្នកចង់បាន។ ពេលខ្លះ ទម្លាប់ថែរក្សាសម្រស់របស់អ្នក មានប្រសិទ្ធភាពខ្ពស់លើមិត្តរបស់អ្នក តែមិនមែនលើស្បែកអ្នក។ តើនេះមកពីអ្វីទៅ?

១. អ្នកកំពុងប្រើផលិតផលខុសសម្រាប់ប្រភេទស្បែករបស់អ្នក

មុន​នឹង​ឈាន​ដល់​ការ​ថែរក្សា​ស្បែក អ្នក​ត្រូវ​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​ពី​ប្រភេទ​ស្បែក​របស់​អ្នក។ នេះនឹងផ្តល់ឱ្យអ្នកនូវចំណេះដឹងសំខាន់ថា អ្វីដែលត្រូវប្រើលើស្បែករបស់អ្នក។ ផលិតផលមួយចំនួនដែលអ្នកប្រើ អាចមិនមែនជាអ្វីដែលស្បែកអ្នកត្រូវការ ដូច្នេះហើយការដឹងពីប្រភេទស្បែករបស់អ្នកមានសារៈសំខាន់ណាស់។

២. អ្នកមានទម្លាប់ញិចមុនដោយខ្លួនឯង

ដើម្បី​ឱ្យ​ទម្លាប់​ថែរក្សា​ស្បែក​របស់​អ្នក​ផ្តល់​លទ្ធផល​ដែល​អ្នក​ចង់​បាន អ្នក​ត្រូវ​យក​ដៃរបស់អ្នកចេញពីមុខរបស់អ្នក។ ការដែលរពឹសដៃពេក មិនល្អសម្រាប់ស្បែកមុខអ្នកឡើយ។ បញ្ឈប់ការប៉ះមុខរបស់អ្នក មិនត្រឹមតែអាចជូយអ្នកមិនឱ្យបន្តកើតមុននោះទេ តែវាក៏អាចជួយកុំឱ្យអ្នកមានអារម្មណ៍ទើសនឹងមុខរបស់អ្នកខុសរបៀបដែរ។ នេះក៏ព្រោះតែការញិចមុនដោយខ្លួនឯង អាចធ្វើឱ្យមុនរបស់អ្នកឡើងមិនឈប់ និង បង្កជាស្នាមមិនងាយព្យាបាល។

៣. អ្នកគេងមិនគ្រប់គ្រាន់

ការគេងមិនលក់ប៉ះពាល់ដល់ស្បែករបស់អ្នកយ៉ាងខ្លាំង។ ការគេងអនុញ្ញាតឱ្យស្បែកជួសជុលដោយខ្លួនវា ដូច្នេះវាសមហេតុផលថា ដោយការគេងមិនបានគ្រប់គ្រាន់ ស្បែករបស់អ្នកទទួលរងនូវផលវិបាកជាច្រើន ដែលសូម្បីតែគ្រឿងថែសម្រស់របស់អ្នកទិញរាប់រយដុល្លារ ក៏ពិបាកនឹងជួយស្រោចស្រង់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ