ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! មិន​ត្រឹម​កា​.​ប់​ជន​រង​គ្រោះ​ទេ ថែម​ទាំង​បា.ញ់ និង​គប់​សមត្ថកិច្ច​ទៀត

2 ឆ្នាំ មុន
  • កណ្តាល

ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន បាន​យក​កាំបិត​បុ័ងតោ​ដេញ​កា​.​ប់​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ រួច​ក៏​បា.ញ់​ចំពាមកៅស៊ូ បន្ទាប់​មក​ក៏​យក​ដុំ​ថ្ម​គប់​លើ​សមត្ថ​កិច្ច​ទៀត ចុង​ក្រោយ​ជនសង្ស័យ​រូប​នេះ​ក៏​ត្រូវ

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន បាន​យក​កាំបិត​បុ័ងតោ​ដេញ​កា​.​ប់​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ រួច​ក៏​បាញ់​ចំពាមកៅស៊ូ បន្ទាប់​មក​ក៏​យក​ដុំ​ថ្ម​គប់​លើ​សមត្ថកិច្ច​ទៀត ចុង​ក្រោយ​ជនសង្ស័យ​រូប​នេះ​ក៏​ត្រូវ​ជាប់​ខ្នោះ​បាន​សម្រេច​។ ហេតុ​ការ​ណ៌​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​០០​និង​០៥​នាទី​យប់ នៅ​ចំណុច​មុខ​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឡូ​វ ប៊ុ​ន​ហៃ ហៅ​ពៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ដឹក​អីវ៉ាន់ ត្រូវ​រង​របួស​រយះ​ថ្ពាល់​ខាងឆ្វេង​។ ចំណែក​ជនសង្ស័យ​វិញ​មានឈ្មោះ សុខ វឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​សំណង់ ។

បើ​តាម​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​យក​បាយ​ទៅ​អោយ​បង​បង្កើត​ដែល​មានផ្ទះ​ជាប់​គ្នា​នោះ​ជាមួយនឹង​ផ្ទះ​ជនសង្ស័យ​នោះ ភ្លាម​ៗ​នោះ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី​នោះ​ទេ? ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំបិត​បុ័ងតោ​ពី​ចង្កេះ​មក​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវ​ចំ​ថ្ពាល់​ខាងឆ្វេង បណ្តាល​អោយ​រយះ​ហូរ​ឈា​.​ម​តែ​ម្តង​។

នគរបាល​ក្រុង​បន្ត​ថា ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន អោយ​ចុះ​ជួយ​អន្តរា​គម៍​ភ្លាម​ៗ លុះ​សមត្ថកិច្ច​ក៏​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​យក​ថ្ម និង​ជំ​ពាម​កៅស៊ូ គុប ព្រមទាំង​បាញ់​ទៅ​លើ​សមត្ថកិច្ច​តែ​ម្តង ធ្វើ​អោយ​សមត្ថកិច្ច​ពិបាក​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​រហូត​ដល់​ម៉ោង​០៩​និង​៣០​នាទី ទើ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ថ្ពាល់​ខាងឆ្វេង​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​សាកសួរ​រួច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក៏​បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ