ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ចិញ្ចឹម​ចៅ​ក្បាល​ធំ និង​ស្វិតដៃជើង ទទួល​បាន​អំណោយ​ហើយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រួសារ​ស្ត្រី​មេម៉ាយ​ចំណាស់​ចិញ្ចឹម​ចៅ​ក្បាល​ធំ ដូច​មនុស្ស​ក្រៅ​ភព ថែម​ទាំង​ដៃជើង​ស្វិត​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ បាន​ទទួល​អំណោយ​ជា​បន្តបន្ទាប់​ពី​ថ្នាក់ដឹកនាំ​នៅ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ស្ត្រី​មេម៉ាយ​ចំណាស់​ចិញ្ចឹម​ចៅ​ក្បាល​ធំ ដូច​មនុស្ស​ក្រៅ​ភព ថែម​ទាំង​ដៃជើង​ស្វិត​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ បាន​ទទួល​អំណោយ​ជា​បន្តបន្ទាប់​ពី​ថ្នាក់ដឹកនាំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ ។

អំណោយ​ខាងលើ​នេះ​រួម​មាន ៖ អង្ករ​៥០​គីឡូក្រាម​, ថវិការ​ចំនួន​១០​ម៉ឺន​រៀល ដែល​ជា​របស់​លោក គាត ហ៊ុ​ល អភិ​បាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​ថវិការ​ចំនួន​២០​ម៉ឺន​រៀល​ទៀត ដែល​ជា​របស់​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​ភរិយា​ផង​ដែរ​។

គ្រួសា​ដែល​ទទួល​បាន​អំណោយ​ជា​ស្ត្រី​មេម៉ាយ​អាយុ​៦២​ឆ្នាំ ដែល​មានឈ្មោះ អ៊ុ​ក គុ​ជ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ស្ត្រី​ចំណាស់​រូប​នេះ ត្រូវ​ចិញ្ចឹម​ចៅស្រី​កំព្រា​ចំនួន​២​នាក់ ដោយ​ចៅស្រី​បង​មាន​អាយុ​១០​ឆ្នាំ ខណៈ​ចៅស្រី​ម្នាក់​ទៀត​មាន​ត្រឹមតែ​អាយុ​៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មាន​អវៈយវៈ​មិន​គ្រប់លក្ខណៈ ពោល​គឺ​ក្បាល​ធំ​ដូច​មនុស្ស​ក្រៅ​ភព ហើយ​ដៃជើង​ក្មេង​រូប​នេះ​ស្វិត​តាំងពី​កំណើត ឯ​ម្តាយ​របស់​គេ​វិញ​ក៏​បាន​ស្លា​.​ប់​ដោយសារ​តែ​ជំងឺ​កាលពី​ជាង​៣​ឆ្នាំ​មុន​មក​ម្ល៉េះ​។

គ្រួសារ​ខាងលើ​ទទួល​បាន​អំណោយ ហើយ​ក៏​បាន​សម្តែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង និង​បាន​ជូនពរ​ដល់​ម្ចាស់​អំណោយ សូម​ឲ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ​រាល់​ភារៈកិច្ច​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​កត្តា​ជីវភាព និង​ការ​លំបាក​ដែល​ត្រូវ​មើលថែ​ចៅ​ក្បាល​ធំ​ខាងលើ ស្ត្រី​ចំណាស់​រូប​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន បាន​ស្កាត់​ជួប​ភ្នាក់ងារ​កោះសន្តិភាព ដើម្បី​ឲ្យ​សរសេរ​អំពាវនាវ រក​អំណោយ​សង្គ្រោះ និង​រទេះ​តូច​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​គាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ