ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡងបាក់​ឌុបព្រឹក​ថ្ងៃទី២ ៖​ បេក្ខជនអវត្តមាន១៣០៧នាក់​ បញ្ហាសុខភាព២៤នាក់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យោងតាមគេហទំព័រក្រសួងអប់រំ ​យុវជននិងកីឡាបានឲ្យដឹងថា​ «ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ​ មានពីរ​

រាជធានីភ្នំពេញ ៖​ យោងតាមគេហទំព័រក្រសួងអប់រំ ​យុវជននិងកីឡាបានឲ្យដឹងថា​ «ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ ​ មានពីរ​មុខវិជ្ជា​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ​ និងរូបវិទ្យា) ​និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម​ (គណិតវិទ្យា​ និង​សីលធម៌-​ពលរដ្ឋវិជ្ជា) ។ ​បេក្ខជនអវត្តមានកើនឡើងដល់​ ១៣០៧ នាក់ ។ ​ ដោយឡែកបេក្ខជន​មានបញ្ហាសុខភាព ចំនួន ២៤នាក់ ។

ដំណើរការសំណេរ​បានបន្តប្រព្រឹត្តទៅដោយរលូនល្អ​ ពោលគឺគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់​មានការទទួលខុសត្រូវខ្ពស់​ក្នុង​ការបំពេញភារកិច្ច ​ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ​ ។ បេក្ខជនបន្តគោរពបទប្បញ្ញត្តិនៃ​​ការប្រឡងបានល្អ ​មានភាព​ជឿជាក់ ​​និងខិតខំធ្វើកិច្ចការបានច្រើន ​ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ​ ដោយមានការចូលរួមយ៉ាងសកម្មពី​អាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច ​និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្តមកពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលពាក់ព័ន្ធ។

ចំពោះដំណើរការសំណេរនារសៀលនេះ ​មានមួយមុខវិជ្ជាគឺ​ វិញ្ញាសាគណិតវិទ្យា ​ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​ និងអក្សរសាស្ត្រខ្មែរ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​សង្គម »៕