ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាយរងការិយាល័យប្រឆាំង​ផលិតផល​ក្លែងក្លាយក្រសួងមហា ផ្ទៃម្នាក់​ស្រវឹងស្រា និងខឹងប្រពន្ធក៏ដក​កាំភ្លើងបា.ញ់​សម្លា.ប់​ខ្លួន ​នៅ​ស្រុក​កំពង់​រោ​ទ៌

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នាយរងការិយាល័យរដ្ឋបាលសរុបប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ ​ម្នាក់ បានដក​កាំភ្លើងខ្លី​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង គ្រាន់តែ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​ដក​កាំភ្លើង​ធ្វើ​អត្ត​ឃា​.​ត ។…

ខេត្តស្វាយរៀង ៖ នាយរងការិយាល័យរដ្ឋបាលសរុបប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ ​ម្នាក់ បានដក​កាំភ្លើងខ្លី​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង គ្រាន់តែ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​ដក​កាំភ្លើង​ធ្វើ​អត្ត​ឃា​.​ត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាយ​នគរបាល​ថ្នាក់​វរៈ​សេនី​យ៌​ទោ​ម្នាក់ បាន​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង ក្រោយ​ពី​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច​ខឹង​នឹង​ប្រពន្ធ​ក៏​យក​កាំភ្លើង​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួន​តែ​ម្តង ។

ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​នៅ​ចំណុច​ផ្ទះ​របស់​យាយ​ខាង​ប្រពន្ធ ស្ថិត​ក្នុងភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ​កើតឡើង​នៅផ្ទះ​របស់​ឈ្មោះ ន​ង សុង ភេទ​ស្រី អាយុ​៧៦​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌ ។

ដោយ​អ្នក​ធ្វើ​អត្តឃាត​នេះ​មានឈ្មោះ​នួន តេជះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល មាន​តួនាទី​នាយ​រង​ការិយាល័យ​រដ្ឋបាល​សរុប​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួងមហាផ្ទៃ ឋា​ន្ត​រ​ស័​ក្កិ​វរៈសេនីយ៍ទោ ដែល​មាន​ប្រពន្ធ​ឈ្មោះ ដិ​ប សុខ​សេរី​វ​តី អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ។

មុន​ពេល​កើតហេតុ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​មក​លេង​ផ្ទះ​យាយ នៅ​ស្រុក​កំណើត​ខាង​ម្តាយបង្កើត​ប្រពន្ធ នៅ​ភូមិ​ត្រពាំង​កំពឹស ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។ ពេល​មក​ដល់​ផ្ទះ​យាយ​ក្មេក ក៏​បាន​ជួបជុំ​សាច់ញាតិ​បងប្អូន​ខាង​ប្រពន្ធ ផឹកស៊ី រហូត​ស្រវឹង​ក៏​ការ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច ស្ត្រី​ប្រពន្ធ​ក៏​បាន​ដេញ​ប្តី​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ភ្នំពេញ​មុន ក៏​ប៉ុន្តែ​បុរស​ជា​ប្តី​មិន​ព្រមទៅ ដោយ​និយាយ​ថា បើ​ទៅ​ផ្ទះ​ត្រូវ​ទៅ​ទាំងអស់​គ្នា ក៏​ប៉ុន្តែ​ប្រពន្ធ​ចេះ​តែ​ដេញ​ប្តី​ឲ្យ​ត្រឡប់​ទៅ​ភ្នំពេញ​មុន ខណៈ​ប្តី​កំពុង​ស្រវឹងស្រា​ជោគ​ជាំ ធ្វើ​ឲ្យ​បុរស​ខឹង​ប្រពន្ធ​ខ្លាំង រួច​ក៏​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង បណ្តាល​ឲ្យ​ត្រូវ​ចំ​ខាងលើ​ដង​កំ​បិត​ផ្នែក​ខាងស្តាំ​ឆ្មា​មក​ខាងក្រោយ​ក្រោម​ចុង​ឆ្អឹងជំនី​ផ្នែក​ខាងស្តាំ ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ ផឹកស្រា​ស្រវឹង​ខឹង​ប្រ​ព​ន្វ​របស់​ខ្លួន ដោយ​ប្រពន្ធ​ដេញ​ខ្លួន​ឱ្យទៅ​ភ្នំពេញ​មុន តែ​ខ្លួន​មិន​ព្រមទៅ ។ បុរស​នេះ​ខឹង​ក៏​យក​កាំភ្លើង​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួន​ទៅ​។

ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ