ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ! ម្ចាស់ស្តាយមិនស្ទើរ បើភ្លើងឆេះផ្ទះ និងឡាន១គ្រឿង ទាំងស្រុងបែបនេះ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​ក្តៅ ក្នុង​រដូវប្រាំង ស្រាប់តែ​មាន​អគ្គិភ័យ​បាន​កើតឡើង​ដោយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែល​បាន​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង​ត្រូវ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ មីនា ២០២២ នៅ​ក្នុង​សង្កាត់​សំបួរមាស…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​ក្តៅ ក្នុង​រដូវប្រាំង ស្រាប់តែ​មាន​អគ្គិភ័យ​បាន​កើតឡើង​ដោយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែល​បាន​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង​ត្រូវ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ មីនា ២០២២ នៅ​ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជាមួយ​នោះ​គេ​បានឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹកជា​បន្ទាន់​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​ឈ្មោះ អែម យ៉េ​ក​ណា ភេទ​ស្រី អាយុ​៥០​ឆ្នាំ ស្ថិត​ក្នុងភូមិ​សំបួរមាស សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់ អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី មិន សុគន្ធ​វិបុល ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ និង​កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ចាម​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក អ៊ី​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំបួរមាស រួម​ជាមួយ​អាជ្ញាធរ​ភូមិ សង្កាត់ និង​ប្រជា​ការពារ​ចុះ​ទៅ​អន្ដរាគមន៍​ជា​បន្ទាន់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រដូវប្រាំង​ងាយ​នឹង​កើត​គ្រោះ​អគ្គី​ភ័យ​ដូច​ជា ករណី​នេះ​ផ្ទះ​ឈើ​បាន​ឆាបឆេះ​លឿន ពេល​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ទៅ​ដល់ គឺ​ភ្លើង​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ ។ ទោះជា​យ៉ាងនេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​ខំ​បាញ់​ពន្លត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ក្បែរ​នោះ​ដែល​បង្ក​ឲ្យ​មាន​មហន្តរាយ​ធំ​ជាង​នេះ ។

ក្នុង​ករណី​នេះ ធ្វើ​អោយ​មានការ​ខូចខាត​ផ្ទះ ០១​មាន (៣​ខ្នង​) ទំហំ ៧​ម៉ែត្រ × ១២​ម៉ែត្រ សង់​អំពី​ឈើ ប្រក់​ក្បឿង ជ​ញ្ជាំ​ក្ដា ឆេះ​អស់ទាំង​ស្រុង ។ ក៏​មាន​រថយន្ត​០១​គ្រឿង ត្រូវ​បាន​ឆេះ​ទាំងស្រុង ម៉ាកប្រូស -​តុ​ឈើ​ចំនួន ០២ -​កៅអី​ឈើ​ចំនួន​០២ -​គ្រែ​ឈើ ចំនួន ០២ និង​សម្ភារ​:​ប្រើប្រាស់​ទាំងអស់​នៅ​ក្នុងផ្ទះ ម្ចាស់ផ្ទះ​ឈ្មោះ អែម យ៉េ​ក​ណា ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​-​សង្កាត់​ខាងលើ និង​មិន​មាន​ប៉ះពាល់ រឺរ​បួស​មនុស្ស​ណា​ម្នាក់​ឡើយ ។

មូលហេតុ បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ អគ្គី​ភ័យ​រលត់​អស់​១០០% នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ។ ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ០៤​គ្រឿងរថយន្ត​ស្នងការដ្ឋាន​ខេត្ត​៣​គ្រឿង និង​រថយន្ត​អគ្គី​ភ័យ​ស្រុក​កំពង់សៀម​០១​គ្រឿង ប្រើប្រាស់​អស់​ទឹក ០៧​ឡាន ។

អ្នកស្រី​ឃាង ស៊ី​ផា​ន ចៅសង្កាត់​សំបួរមាស បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​អគ្គី​ភ័យ​ឆាបឆេះ​រួចរាល់​លោក​ជំទាវ​ប៉ា​ង ដា​នី អភិបាលរង​ខេត្ត​បាន​ចុះ​សួរសុខទុក្ខ​ម្ចាស់ផ្ទះ ហើយនឹង​ត្រៀម​យក​អំណោយ​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិ​នា ។ ដោយឡែក​ព្រះ​ចៅអធិការ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម​ក៏​បាន​នាំ​យក​អំណោយ​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​នា​ល្ងាច​ថ្ងៃ​ទី​១១ មីនា ដើម្បី​ជួយ​រំលែក​នូវ​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ