ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ត្រាស់​ថា​អ្នក​ទាំងឡាយ​កុំ​ខ្ជិលច្រអូស

2 ឆ្នាំ មុន

សុត្តន្តបិដក​ភាគ​៧៧ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា អ្នក​ទាំងឡាយ​គួរ​ឃើញ​នូវ​កោស​ជ្ជ​: គឺ​សេចក្តី​ខ្ជិលច្រអូស ថា​ជា​ភ័យ គួរ​ដល់​នូវ​ការ ប្រារព្ធ​ព្យាយាម ថា​ជា​សេចក្តី​ក្សេម ហើយ​ប្រឹងប្រែង​ព្យាយាម​ចុះ នេះ​ជា​ពាក្យ…

សុត្តន្តបិដក​ភាគ​៧៧ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា អ្នក​ទាំងឡាយ​គួរ​ឃើញ​នូវ​កោស​ជ្ជ​: គឺ​សេចក្តី​ខ្ជិលច្រអូស ថា​ជា​ភ័យ គួរ​ដល់​នូវ​ការ ប្រារព្ធ​ព្យាយាម ថា​ជា​សេចក្តី​ក្សេម ហើយ​ប្រឹងប្រែង​ព្យាយាម​ចុះ នេះ​ជា​ពាក្យ ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ។

អ្នក​ទាំងឡាយ គួរ​ឃើញ​នូវ​វិវាទ​: គឺ​ការ​ទាស់ទែង​ថា​ជា​ភ័យ គួរ​ឃើញ​នូវ​ការ​មិន​ទាស់ទែង​ថា​ជា​សេចក្តី​ក្សេម ហើយ​ចូរ​ព្រមព្រៀង​គ្នា ទាំង​ជា​បុគ្គល មាន​ពាក្យពីរោះ​រកគ្នា​ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ។

មួយទៀត​អ្នក​ទាំងឡាយ​គួរ​ឃើញ​នូវ​សេចក្តី​ប្រមាទ គឺ​ការ​ភ្លេច​ស្មារតី​, ការ​ប្រហែសធ្វេស​ថា​ជា​ភ័យ គួរ​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ​ថា​ជា​សេចក្តី​ក្សេម ហើយ​ចូរ​ចម្រើន មគ្គ​ប្រកបដោយ​អង្គ​៨​ប្រការ​ចុះ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ