ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺរបេង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​ផ្លូវដង្ហើម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ របេង​គឺជា​ជំងឺ​កាច​សាហា.វ​មួយ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន ប្រសិនបើ​យើង​ធ្វេសប្រហែស​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ប្រញាប់ប្រញាល់​ព្យាបាល​ឱ្យទាន់​ពេលវេលា

រាជធានី​ភ្នំពេញ ៖ របេង​គឺជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន ប្រសិនបើ​យើង​ធ្វេសប្រហែស​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ប្រញាប់ប្រញាល់​ព្យាបាល​ឱ្យទាន់​ពេលវេលា ទៅ​តាម​កាលកំណត់​ជាក់ច្បាស់​ណាមួយ ។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈផ្លូវ​ដង្ហើម ។ វា​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​ដង្ហើម​(​សួត​) ខួរក្បាល ឬ​សរីរាង្គ​ផ្សេង​ៗ​ក្នុង​ខ្លួន​យើង ដែល​ធើ្វ​ឲ្យ​ស្ថានភាព​សុខភាព​ចុះ​ថមថយ​ជា​លំដាប់ ស្គមរីងរៃ​រហូត​ដល់​ប្រឈម​ការ​បាត់​បង់ជីវិត ។

ដកស្រង់​ប្រសាសន៍​លោក​សាស្ត្រាចារ្យ​ជំនួយ ចាន់ សា​រិ​ន គ្រូពេទ្យ​ព្យាបាល​ឯកទេស​ជំងឺរបេង​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​បាន​ធ្វើការ​កត់​សម្គាល់ថា ប្រសិនបើ​អ្នកជំងឺ​មក​ពិនិត្យ​សុខភាព​ទាន់​ពេលវេលា ដែល​នឹង​ផ្តល់​រោគវិនិច្ឆ័យ​ប្រាកដប្រជា​ដោយ​គ្រូពេទ្យ​ជំនាញ និង​ទទួលយក​ការ​ព្យាបាល​ដោយ​លេបថ្នាំ​តាម​វេជ្ជបញ្ជា តាមដាន​ក្នុង​រយៈកាល​កំណត់​មួយ​នោះ ជំងឺរបេង​នេះ​នឹង​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន ។

១-​រោគ​សញ្ញា ៖ អ្នក​ដែល​កើត​ជំងឺរបេង​មាន​អាកា​រៈ
-​គ្រុនក្តៅ ពេល​រសៀល 
-​អស់កម្លាំង ហេវ​ហត់
-​បែកញើស​យប់
-​ក្អក​រ៉ាំរ៉ៃ​ពី​២​ទៅ​៣​សបា្ត​ហ៍
-​ឈឺក្បាល ឡើង​កូនកណ្តុរ​ត្រង់​ក ក្នុង​ពោះ និង​អាច​មាន​រោគ​សញ្ញា​តិចតួច​ដូច​ជា អស់កម្លាំង ថយ​អាហារ ស្រក​ទម្ងន់​(​ស្គម​) ។

២-​មូលហេតុ ៖ មេ​រេ​ា​គ​បង្ក​ជំងឺរបេង គឺ​ឈ្មោះ​បេ​កា ឬ​មី​កូ​បាក់តេរី​យូ​ម តូ​យ​ប៊ែ​គុយ​ឡូ​សីស ។

៣-​ការ​ព្យាបាល ៖ ជំងឺ​នេះ​ព្យាបាល​ដោយ​ការ​លេបថ្នាំ​របេង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាននៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​(​ជា​ទូទៅ​ករណី​ជំងឺ​មិន​ធ្ងន់ធ្ងរ ការ​ព្យាបាល​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​សុខភាព​) ។

បញ្ជាក់​៖ ករណី​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារ​កា​រវិ​វត្ត​នៃ​ជំងឺ​ផ្ទាល់ ឬ​មក​ពី​ផលវិបាក​នៃ​ជំងឺ ឬ​ស្ថានភាព​ស្មុគស្មាញ​នៃ​អ្នកជំងឺ ការ​ព្យាបាល​តម្រូវ​ឲ្យ​សម្រាក​និង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ។

៤-​ការ​ការពារ ៖ ចាក់​វ៉ាក់សាំង​បេ​សេ​ហ្សេ ចំពោះ​ទារក​ទើប​កើត ។
-​ត្រូវ​ព្យាបាល​បង្ការ ករណី​កុមារ​អាយុ​ចាប់ពី​៥​ឆ្នាំ​ចុះ​ក្រោម ដែល​នៅ​ប្រាស្រ័យ​ជាមួយ​អ្នក​មានការ​ឆ្លង​របេង​បេ​កា​វិជ្ជមាន​នៅផ្ទះ​ជាមួយ ។ 
-​ថែរក្សារ​អនាម័យ​ទូទៅ ដោយ​ពាក់​ម៉ាស​បិទ​មាត់ និង​ច្រមុះ ក្នុង​ករណី​សង្ស័យ​មាន​ជំងឺរបេង ។ «​សូម​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​គ្រួសារ​មួយ​សុខសាន្ត និង​គ្មាន​ជំងឺរបេង​!» ៕