ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍ LG OLED TV ទទួល​បាន​ពាន់រង្វាន់​របស់​សហគមន៍​អឺរ៉ុប 5​ឆ្នាំ​ជាប់​ៗ​គ្នា

7 ឆ្នាំ មុន

រយៈពេល​5​ឆ្នាំ​ជាប់​គ្នា ដែល​ក្រុមហ៊ុន LG Electronics នៅ​តែ​រក្សា​ឈ្មោះ និង​តំណែង​ជា​ទូរទស្សន៍​ឆ្នើម​ល្អ​ផ្ដាច់​គេ​នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ EISA (European Imaging And Sound Association)

រយៈពេល​5​ឆ្នាំ​ជាប់​គ្នា ដែល​ក្រុមហ៊ុន LG Electronics នៅ​តែ​រក្សា​ឈ្មោះ និង​តំណែង​ជា​ទូរទស្សន៍​ឆ្នើម​ល្អ​ផ្ដាច់​គេ​នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ EISA (European Imaging And Sound Association)  ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ និង​អ្នក​សារព័ត៌មាន​របស់​ទស្សនា​វ​ដី្ដ​ល្បី​ៗ​ចំនួន​50​ទស្សនាវដ្ដី ដែល​មក​ពី​20​ប្រទេស នៃ​ទ្វីបអឺរ៉ុប ដែល​ជា​គណៈកម្មការ​វាយតម្លៃ​ទៅ​លើ​ផលិតផល បច្ចេកវិទ្យា និង​សមត្ថភាព​នៃ​ការ​ចៃ​ប្រឌិត ។

ជ័យ​លា​ភី​ពានរង្វាន់​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ស៊េរី​ខ្ពស់​នៃ​ទ្វីប​អី​រ៉ុ​ប ( European Hight- End TV award Winner ) នេះ ទូរទស្សន៍​អេ​ក្រង់ OLED  TV របស់​ក្រុមហ៊ុន LG ម៉ូ​ដែល (65G6 ) ត្រូវ​បាន​គេ​វាយតម្លៃ និង​វិនិច្ឆ័យ​ទៅ​លើ «Truly Sate – of- the art»  ដែល​មានការ​ចាប់អារម្មណ៍​ជា​ច្រើន​ចំពោះ​សមត្ថភាព​ខ្ពស់​នៃ​ព​ណ៍​ខ្មៅ​ដិ​ច​ដែល​ធ្វើ​អោយ​រូបភាព​ច្បា​ល់​ល្អ​មិន​គួរ​អោយ​ជឿ​។ គណៈកម្មការ​ត្រួតពិនិត្យ​បាន​សរសើរ​ថា ទូរទស្សន៍ OLED TV គឺជា​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​បង្អ​ល់​ដែល​ទទួលស្គាល់​ជាមួយ​នូវ​បច្ចេកវិទ្យា HDR 10 នឹង Dolby Vision  ។

លោក Brain Kwon ដែល​ជា​ប្រធាន​ក្រុមហ៊ុន​របស់ LG Home Entertainment របស់​ក្រុមហ៊ុន LG Electronics បាន​មាន​ប្រសាសន៍​ថា «​យើង​មាន​កិត្តិយស​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់  EISA ដ៏​ល្បី​ល្បាយ​បំផុត​សម្រាប់​រយៈពេល​5​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ​។ ការ​ទទួលស្គាល់​នេះ​បាន​បញ្ជាក់​អោយ​ឃើញ​ថា ទូរទស្សន៍ OLED របស់​ក្រុមហ៊ុន LG គឺជា​ការ​កោតសរសើរ​ដ៏​ឆ្នើម​ទៅ​លើ​វិស្វកម្ម​ជាមួយ​រូបភាព​ច្បា​ល់ និង​ការ​រចនា​ដ៏​អ​សា្ច​រ្យ ។

ប្រភេទ​ទូរទស្សន៍​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន LG គឺ​ម៉ូ​ដែល LG  UH77០V ដែល​ជា​ប្រភេទ Super UHD TV ក៏​គឺ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ពាន់រង្វាន់​អឺរ៉ុប ( European Smart TV  Award ) ដូច​គ្នា​ដែល​ដោយសារ​តែ​បច្ចេកវិទ្យា Smart TV ដ៏​គួរ​អោយ​ចាប់អារម្មណ៍​ជាមួយ​និង​ប្រតិបត្ដិការ Web OS 3.0 ដែល​ជា​កា​រវិ​ត្ដន៍​ចុង​ក្រោយ​គេ​បង្អស់​របស់​បច្ចេកវិទ្យា Smart TV  ។

សូ​ម្បី​តែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន LG គឺ LG G5 ក៏​ទទួល​បាន​ពានរង្វាន់ ( European Mobile Innovation   Award )  ផង​ដែរ ដែល​និយាយ​ពី​ការ​ចៃ​ប្រឌិត​សម្រាប់​បច្ចេកវិទ្យា និង​រូបរាង​ដ៏​អស្ចារ្យ  ។

ប្រភព ៖ http://www.lgnewsroom.com/2016/08/lg-oled-tv-wins-big-at-eisa-awards-5-years-running/