ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការលេបទឹកកាម អាចឱ្យមានផ្ទៃពោះឬអត់? សុវត្ថិភាពឬអត់?

2 ឆ្នាំ មុន

នៅពេលនិយាយអំពីសិចតាមមាត់ ឬ អូរ៉ាល់សិច (Oral Sex) មានអ្នកខ្លះឆ្ងល់ថា តើពួកគេអាចលេបទឹកកាមខាងបុរសបានដែរឬទេ នៅពេលដែលខាងបុរសបាញ់ទឹកកាមចូលមាត់របស់ពួកគេ? តើវាអាចធ្វើឱ្យអ្នកមានកូនដែរឬអត់? ថ្ងៃនេះ…

នៅពេលនិយាយអំពីសិចតាមមាត់ ឬ អូរ៉ាល់សិច (Oral Sex) មានអ្នកខ្លះឆ្ងល់ថា តើពួកគេអាចលេបទឹកកាមខាងបុរសបានដែរឬទេ នៅពេលដែលខាងបុរសបាញ់ទឹកកាមចូលមាត់របស់ពួកគេ? តើវាអាចធ្វើឱ្យអ្នកមានកូនដែរឬអត់? ថ្ងៃនេះ អ្នកនឹងបានដឹងពីចម្លើយ។

ដូចទៅនឹងអ្វីទាំងអស់ដែលទាក់ទងនឹងការរួមភេទ ជំងឺកាមរោគ (STIs) គួរតែជាការពិចារណាជានិច្ច។ ប្រសិនបើដៃគូរបស់អ្នកមានជំងឺកាមរោគដែលអ្នកមិនដឹង ការរួមភេទតាមមាត់ដោយលេបទឹកកាម អាចបង្កើនឱកាសនៃការឆ្លងបានយ៉ាងឆាប់រហ័ស។

ដោយហេតុផលនេះ វាតែងតែជាការប្រសើរក្នុងការទទួលបានការពិនិត្យសុខភាពផ្លូវភេទពេញលេញ មុនពេលរួមភេទជាមួយដៃគូថ្មី។ ប្រសិនបើមានការសង្ស័យ អ្នកគួរពាក់ស្រោមអនាម័យជានិច្ច ដើម្បីការពារខ្លួនអ្នក និងដៃគូរបស់អ្នក។

សំខាន់បំផុត ប្រសិនបើអ្នកទាំងពីរគ្មានជំងឺកាមរោគ ការលេបទឹកកាមមានសុវត្ថិភាព។ ទឹកកាមមានភាគច្រើននៃមេជីវិតឈ្មោល និងសមាសធាតុធម្មជាតិផ្សេងទៀត ដែលភាគច្រើនគ្មានគ្រោះថ្នាក់នៅពេលទទួលទាន។ ក្នុងកាលៈទេសៈដ៏កម្រ មនុស្សមួយចំនួនអាចរកឃើញថាពួកគេមានអាឡែស៊ីទៅនឹងទឹកកាម។ ប្រសិនបើមានបញ្ហានេះ សូមកុំលេបទឹកកាមអី។

ចំពោះសំនួរសួរថា តើអាចមានកូនឬអត់ពេលដែលលេបទឹកកាម ចម្លើយគឺ “ទេ” អ្នក​មិន​អាច​មាន​ផ្ទៃពោះ​ពី​ការ​ផ្តល់​ទឹកកាម​តាម​មាត់ ឬ​លេប​ទឹកកាម​បាន​ទេ។ នៅពេលអ្នកលេបទឹកកាម ការបញ្ចេញទឹកកាមរបស់ដៃគូរបស់អ្នកនឹងចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលជាកន្លែងឆ្ងាយពីសរីរាង្គបន្តពូជរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ