ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន និងបុគ្គលិក​ក្រុមហ៊ុន ៤​នាក់ ពាក់ព័ន្ធករណី​កិបកេងលុយរដ្ឋរាប់លានដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២…

រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ បានដំណើរការបើកការស៊ើបសួរលើជនសង្ស័យ ៤នាក់ ជាភ្នាក់ងារសេវាកម្មរបស់ក្រុមហ៊ុនឯកជនមួយ ពាក់ព័ន្ធ នឹងការក្លែងបន្លំឯកសារ កិបកេងលុយរដ្ឋ រាប់លានដុល្លារអាមេរិក តាមរយៈការធ្វើឯកសារបង់ពន្ធ ចូលថវិការរដ្ឋ។

ជនសង្ស័យទាំង ៤​នាក់នោះ រួមមាន៖ ១.ឈ្មោះ ហ៊ត លីហុង ជាប្រធានគណនេយ្យ និងជាតំណាងក្រុមហ៊ុន ២.ឈ្មោះ កាំង ប៉េងគីម ៣.ឈ្មោះ យូ ទី និង៤.ឈ្មោះ ប៊ុន ឆ្លាត។

សូមជម្រាបថា កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០ ២២ កម្លាំងសមត្ថកិច្ចនគរបាលនាយដ្ឋាន​សន្តិសុខផ្ទៃក្នុង សហ ការជាមួយអគ្គនាយកដ្ឋានពន្ធដារ បាន​ទៅ​ឆែកឆេរ ក្រុម​ហ៊ុន ហ្វេតថាក់ ប៊ីហ្ស៊ីនេស សូលុត​សិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារ (Fedtix business solution co.Itd) ដើម្បីរកវត្ថុតាង ពាក់ព័ន្ធបទល្មើស នៅស្នាក់ការក្រុមហ៊ុន នៅផ្ទះលេខ២៥១C ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចុះឆែកឆេរនេះ បានធ្វើឡើង​តាមអំណាចដីកាបង្គាប់ឲ្យឆែកឆេរ លេខ ០២ក.ដ.ឆ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់​លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ​។

នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានដកហូតឯកសារពាក់ព័ន្ធប្រមាណ ៣រថយន្ត និងនាំខ្លួនតំណាងក្រុមហ៊ុន រួមទាំង បុគ្គលិកចំនួន ៤-៥ នាក់ យកទៅសាកសួរ នៅនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង។ ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនី​យ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋាន និងលោក សុខ ហេង អនុ​ប្រធាននាយក​ដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងអាជ្ញាធរ និ​ងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួល​ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មានបានបង្ហើបថា ការចុះឆែកឆេរក្រុមហ៊ុនខាងលើនេះ ធ្វើឡើង បន្ទាប់ពីនាយកដ្ឋានពន្ធដារ បាន​ស្រាវជ្រាវរកឃើញថា  ម្ចាស់ក្រុមហ៊ុន បានឃុបឃិតគ្នាជាប្រព័ន្ធ ក្លែងបន្លំឯកសារបង់ពន្ធ ដើម្បីកិបកេងប្រាក់​បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិក គិតតាំងតែពីដើមឆ្នាំ២០២១ មក។ ក្នុងការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនទៀត រួមមាន ៖ កំព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរ៉ា ឧបករណ៍អេឡិចត្រូនិក ឯកសារ និងត្រា របស់ក្រុមហ៊ុន។

ចំណែកទីតាំងក្រុមហ៊ុន ក៏ត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេជាបណ្តោះអាសន្ន។ ក្រោយបញ្ចប់ការសាកសួរ នៅសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ ដូចមានឈ្មោះខាងលើ និងសំណុំរឿង ត្រូវបានបញ្ជូនទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕  ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ