ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គណនី​កុមារ ជាមួយ​ធនាគារ CIMB ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់ និង​សេវា​ធានា​រ៉ាប់រង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើក​គណនី​កុមារ ជាមួយ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) ចាប់ពី​ថ្ងៃនេះ​អតិថិជន​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់​៣%​ក្នុង​មួយ​ឆ្នាំ និង​ជា​ពិសេស​ការ​ធានា​រ៉ាប់រង

រាជធានី​ភ្នំពេញ ៖ បើក​គណនី​កុមារ ជាមួយ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) ចាប់ពី​ថ្ងៃនេះ​អតិថិជន​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់​៣%​ក្នុង​មួយ​ឆ្នាំ និង​ជា​ពិសេស​ការ​ធានា​រ៉ាប់រង​អាយុជីវិត​ស្មើនឹង​៥.០០០​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​កាដូ​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ទៀត​ផង ។ សូម​រីករាយ​ទទួលយក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​អនាគត​ដ៏​ប្រសើ​របស់​កូនលោក​អ្នក ។

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ​CIMB បាន​មាន​ប្រសាសន៍​ថា ធនាគារ CIMB តែងតែ​យល់​ពី​តម្រូវការ​របស់​អតិថិជន ដែល​គិត​ពី​អនាគត​កូន​ៗ​របស់​ខ្លួន ។ ដូច្នេះ​គណនី​កុមារ​មិន​ត្រឹមតែ​ផ្តល់​នូវ​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ការ​ធានា​រ៉ាប់រង​អាយុជីវិត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​បង្រៀន​កុមារ​ឲ្យ​មាន​ទម្លាប់​សន្សំ​ប្រាក់​តាំងពី​នៅ​តូច ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន​នា​ពេល​អនាគត ទាំង​លើ​ការ​សិក្សា និង​អាជីព ។

គណនី​កុមារ​របស់​ធនាគារ CIMB បង្កើត​ឡើង​សម្រាប់​កុមារ​ទូទៅ ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ។ ហើយ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ពិសេស​នេះ មាតាបិតា ឬ​អាណាព្យាបាល អាច​បើក​គណនី​កុមារ ឲ្យ​បុត្រ​ធីតា​របស់​ខ្លួន ហើយ​ដាក់​ប្រាក់​សន្សំ​ជា​រៀង​រាល់​ខែ នៅ​ក្នុង​គណនី​នេះ ។

ជា​ការ​ពិត​ណាស់ អ្នក​គ្រប់​រូប​មិន​អាច​ដឹង​មុន​ពី​អនាគត​របស់​ខ្លួន​នោះ​ទេ ហើយ​ចំណូល​ក៏​មិន​ប្រាកដ​ថា​នឹង​ទៀងទាត់​នោះ​ដែរ ។ ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​ត្រូវ​មាន​គម្រោង​ច្បាស់លាស់​ក្នុង​ការ​សន្សំ​ប្រាក់ ដើម្បី​ធានា​នូវ​អនាគត​បុត្រ​ធីតា​របស់​ខ្លួន ។

ជាមួយ​គ្នា​នេះ លោកស្រី​ធីតា បាន​លើក​ឧទាហរណ៍​ផង​ដែរ​ថា បើ​គិត​ពី​អតិផរណា​កម្រិត​៣%​ក្នុង​មួយ​ឆ្នាំ នោះ ១០​ដុល្លារ​អា​មេ​រិ​ក​ថ្ងៃនេះ នឹង​មាន​តម្លៃ​ស្មើ​តែ​៧​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ នា​ពេល​១០​ឆ្នាំ​ខាង​មុខ ។ ហេតុនេះ​ហើយ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ទុកជា​មុន និង​ការ​យល់​ដឹង​ពី​គន្លឹះ​នៃ​ការ​សន្សំ​វៃឆ្លាត​ទាន់​ពេលវេលា គឺ​ចាំបាច់​បំផុត​សម្រាប់​ការ​សិក្សា និង​អនាគត​របស់​កូន​អ្នក ។ ហើយ​គណនី​កុមារ របស់​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ជួយ​សម្រេច​គោលដៅ​របស់​លោក​អ្នក ៕