ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ចោរប្លន់​ សំងំក្នុងបុរីសន្តិភាព២ មាន​ប្រុស​​មាន​ស្រី​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍គិតត្រឹម​វេលាម៉ោង​០១ និង​២០នាទីរសៀលថ្ងៃទី១៨ សីហា ២០១៦ នេះ ​សមត្ថកិច្ចចម្រុះ ដែល​ឡោមព័ទ្ធ​ចាប់​ប​ក្រុមចោរ​ប្លន់​បាន​ចំនួន​៣នាក់ ស្ថិត​ក្នុងបុរីសន្តិភាព២​ ​ក្នុងភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍​​សែន​ជ័យ ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍គិតត្រឹម​វេលាម៉ោង​០១ និង​២០នាទីរសៀលថ្ងៃទី១៨ សីហា ២០១៦ នេះ  ​សមត្ថកិច្ចចម្រុះ ដែល​ឡោមព័ទ្ធ​ចាប់​ប​ក្រុមចោរ​ប្លន់​បាន​ចំនួន​៣នាក់ ស្ថិត​ក្នុងបុរីសន្តិភាព២​ ​ក្នុងភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍​​សែន​ជ័យ ។

ប្រភពឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង៣នាក់ ១-​ឈ្មើ​សុខ រិទ្ធី អាយុ​២៦​ឆ្នាំ ២-​ឈ្មោះដាវីត អាយុ​១៨​ឆ្នាំ និង​៣-នារី​​ឈ្មោះ​ឃុន ផៃ អាយុ១៦​ឆ្នាំ (ជាសង្សារ​ជនឈ្មោះដាវីត) ដែល​ខណៈ​ពេល​នេះ កម្លាំង​កំពុងស្រាវជ្រាវ​បន្ត​ចាប់បក្សពួក​​ទៀតផងដែរ ។

គួររំលឹកថា កាលពីវេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ថ្ងៃដដែល​នេះ សមត្ថកិច្ច​ចម្រុះ​​កំពុង​ឡោម​ព័ទ្ធ​​ចាប់​​ក្រុម​ចោរប្លន់​នៅ​ក្នុង​បុ​រី​សន្តិភាព​២ ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឡោម​ព័​ទ្ធចាប់​ក្រុម​ចោរប្លន់​នៅ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជា​ចោរប្លន់​បាន​ម្នាក់​ ក្នុង​ចំណោម​៦​នាក់​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រោយ​ពី​ពួក​គេ​​​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ C125 មួយ​គ្រឿង ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC 0635 ពី​យុវជន​ឈ្មោះម៉ៅ ខួច អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដុ​ង ឃុំ​ព្រៃ​ស្តៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​យក​ម៉ូតូ​មក​វិញ ។

សកម្មភាព​វាយ​ប្លន់​ម៉ូតូ​នោះ​កើតឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ សីហា ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​កម្សាន្ត​« មី​ត​ណាយ​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ។