រាជធានីភ្នំពេញ ៖ ដើម្បីដើរឱ្យទាន់សម័យកាលនៃជំងឺរាតត្បាតកូវីដ ១៩ មនុស្សបានផលិតម៉ាស់ច្រើនប្រភេទ ដើម្បីតម្រូវទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន ។ ដូចគ្នាទៅនឹងរបស់របរ និងសម្ភារផ្សេងផងដែរ ម៉ាស់ក៏ត្រូវបានគេផលិតចេញពីត្បូងពេជ្រ និងមាស ដែលនេះបានធ្វើឱ្យម៉ាស់មួយនេះបានជាប់កំណត់ត្រាម៉ាស់ថ្លៃបំផុតក្នុងលោក ។
The Diamond Studded Mask by Yvel មានតម្លៃ ១,៥ លានដុល្លារអាមេរិក ។ បើនិយាយពីតួរខ្លួនរបស់វានោះប្រាកដណាស់ថា មិនធម្មតា ជាការពិត The Diamond Studded Mask រចនាដោយ Yvel ធ្វើពីមាស 18K ទម្ងន់ 250 ក្រាម និងដាំត្បូងពេជ្រធម្មជាតិជាង 3,000 ដែលមានទម្ងន់សរុបប្រហែល 210 ការ៉ាត់ ។ ហើយវាមិនមែនត្រឹមតែជារបាំងការពារមុខ សម្រាប់អោយមើលទៅស្រស់ស្អាតនោះទេ តែវាបានបំពាក់នូវបច្ចេកវិទ្យាខ្ពស់ (N-99) ផងដែរ ដើម្បីរក្សាសុវត្ថិភាពរបស់អតិថិជនលើសពីអ្វីទាំងអស់ ។
អ្នកប្រាកដជាឆ្ងល់ថា វាកើតឡើងបានយ៉ាងដូចម្តេច ! ប្រាកដណាស់ វាត្រូវបានមហាសេដ្ឋីចិនម្នាក់ពីទីក្រុងសៀងហៃធ្វើការបញ្ជាទិញយ៉ាងពិសេស ៕ ប្រភព៖ harpersbazaararabia
ចែករំលែកព័តមាននេះ