ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​សប្បាយបញ្ជល់មាន់​ និង​ចាក់​អាប៉ោង​ ស្រាប់តែសមត្ថកិច្ច​ព័ទ្ធ​ជិត

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង​កំពុង​តែ​លេង​ហ៊ោ​ក​ញ្ច្រៀ​វ​សប្បាយ នៅ​កន្លែង​ស្ងាត់​មួយ​ឆ្ងាយ​ពី​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់​អ្នក​ញៀន​ល្បែង​បានជា​ច្រើន​នាក់​ផង​ដែរ ។ ចំពោះ​ចំណាត់ការ​នេះ​ធ្វើ​ឡើង…

ខេត្តកំពង់ចាម ៖ ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង​កំពុង​តែ​លេង​ហ៊ោ​ក​ញ្ច្រៀ​វ​សប្បាយ នៅ​កន្លែង​ស្ងាត់​មួយ​ឆ្ងាយ​ពី​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់​អ្នក​ញៀន​ល្បែង​បានជា​ច្រើន​នាក់​ផង​ដែរ ។

ចំពោះ​ចំណាត់ការ​នេះ​ធ្វើ​ឡើង ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា​អភិបាល និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ។ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ ដំបូង​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច ហើយ​ភ្លាម​ៗ​នោះ​បាន​ចាត់ កម្លាំង​ចុះ​ទៅ​កាន់​កន្លែង​គោលដៅ​ដែល​ជា​កន្លែង​សង្វៀន​បញ្ជល់មាន់​ខាងលើ​នោះ ព្រោះថា គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លេងល្បែង​ស៊ីសង ដែល​ជា​ទ​ង្វើ​ខុសច្បាប់ ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង​០០​នាទី បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​បទបញ្ជា​ពី ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឲ្យ​រូប​លោក​បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​ករណី​បើក និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​) នៅ​ចំណុច​មាត់​ព្រែក​សណ្ដាយ ស្ថិត​នៅ​ភូមិ​រកា​កោង​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បង្ក្រាប​នឹង​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​២៤​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះសូទិន​បាន​ឲ្យ​ហើយ​ដឹង​ដែរ​ថា ទីតាំង​កន្លែង​លួច​បើក​លេង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់​នេះ​គេ​តែងតែ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ដឹក​មាន់​តាម​ម៉ូតូ​យក​ទៅ​លេង​ភ្នាល់​ដាក់​លុយ​ជា​ហូរហែ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​តាម​បញ្ជា​របស់​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ