ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស​ដែល​អ្នក​គួរ​ដឹង​ពី​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​សាម​សុង AddWash

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ថា​អ្នក​បោក​សម្លៀក​បំពាក់ ជា​ពិសេស​ស្ត្រី​មេផ្ទះ​ពេល​ខ្លះ​ត្រូវការ​បន្ថែម​សម្លៀក​បំពាក់ ឬ​ទឹក​ក្រអូប​នៅ​ពេល​ម៉ាស៊ីន​បោក​កំពុង​ដំណើរការ ប៉ុន្តែ​មិនមែន​គ្រប់​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ថា​អ្នក​បោក​សម្លៀក​បំពាក់ ជា​ពិសេស​ស្ត្រី​មេផ្ទះ​ពេល​ខ្លះ​ត្រូវការ​បន្ថែម​សម្លៀក​បំពាក់ ឬ​ទឹក​ក្រអូប​នៅ​ពេល​ម៉ាស៊ីន​បោក​កំពុង​ដំណើរការ ប៉ុន្តែ​មិនមែន​គ្រប់​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​សុទ្ធតែ​អាច​បន្ថែម​បាន​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ទ្វារ​ម៉ាស៊ីន​ត្រូវ​បាន​ចាក់សោ ។ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ Samsung បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ដោយ​ផលិត​ម៉ាស៊ីន​បោក​ជំនាន់​ថ្មី​ដ៏​ទំនើបAddWash ជាមួយ​លក្ខណៈ​ពិសេស​ដែល​អាច​បន្ថែម​អ្វី​ដែល​អ្នក​ភ្លេច ទោះបីជា​ម៉ាស៊ីន​កំពុង ដំណើរការ​ក៏​ដោយ​។

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung  AddWash​បំពាក់​នូវ​ទ្វារ​បន្ថែម​(Add Door)​ពីលើ​ទ្វារ​សំខាន់​ដែល​ជួយ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​បន្ថែម​ខោអាវ ស្រោមជើង ឬ​សារធាតុ​ផ្សេង​ៗ​ដូច​ជា​ទឹក​ក្រអូប ។ គ្រប់​ដំណាក់កាល​នៃ​ការ​បោក អ្នក​ប្រើប្រាស់​គ្រាន់តែ​ចុច​ប៊ូ​តុង Pause និង​បើកទ្វារ​បន្ថែម ហើយ​អ្នក​ប្រើប្រាស់​ក៏​អាច​ដាក់​របស់​បោកគក់​ដោយ​ដៃ​នៅ​ពេល​ម៉ាស៊ីន​កំពុង​បោក​សម្អាត​បាន​ផង​ដែរ ។ វា​ជា​ការ​បង្កើត​ថ្មី​មួយទៀត​របស់​សាម​សុង​ដែល​ជួយ​ធ្វើ​ឱ្យ​ការ​បោក​សម្លៀក​បំពាក់​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល និង​សន្សំ​សំចៃ​ពេលវេលា​បាន​ច្រើន​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល ។

ទ្វារ​របស់ AddWash ដែល​បាន​រចនា​ទ្បើ​ង​យ៉ាង​ស្រស់​ស្អាត ក៏​មាន​បំពាក់​នូវ​លក្ខណៈ ពិសេស​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដូច​ជា​មុខងារ​របស់ Child Lock ដែល​ជួយ​ការពារ​មិន​ឱ្យ​ក្មេង​តូច​ៗ​បើកទ្វារ​របស់ AddWash បាន ។

លើស​ពី​នេះ​ទៀត ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​នេះ​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ​ឆ្លាត​វៃ​ជា​ច្រើន ដែល​អាច​ទំនាក់ទំនង​ជាមួយ​ស្មា​ត​ហ្វូ​ន​ប្រព័ន្ធ​Android និង iOS បាន​យ៉ាង​ងាយ​ស្រួល​។ បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​កម្មវិធី​ការ​បោកគក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​សញ្ញា​ដល់​អ្នក​ប្រើប្រាស់​តាម​រយៈ​ស្មា​ត​ហ្វូ​ន មុន​ពេល​ម៉ាស៊ីន​ចាប់ផ្តើម​បោកគក់​សា​ជា​ថ្មី ដែល​ជា​ប្រការ​មួយ​ដ៏​ល្អ ប្រសិនបើ​អ្នក​ប្រើប្រាស់​ចង់​បន្ថែម​របស់​គក់​ដោយ​ដៃ​មួយ​ចំនួន ។

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​AddWash​គឺជា​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​របស់​សាម​សុង ដែល​បំពាក់​លក្ខណៈ​ពិសេស​យ៉ាងច្រើន​បែប ដើម្បី​សន្សំ​សំចៃ​ពេលវេលា និង​បង្កើន​ថាមពល​នៃ​ការ​បោកគក់​បាន​យ៉ាង​ល្អ​។ មុខងារ SuperSpeed ជួយ​ឱ្យ​ការ​បោកគក់​ធម្មតា​រួចរាល់​តិច​ជាង​មួយ​ម៉ោង​ដោយសារ​តែ​វា​បំពាក់​ដោយ​បច្ចេកវិទ្យា SpeedSpray ដែល​បាញ់​ទឹក​ចេញ​ច្រើន លាង​សាប៊ូ​បាន​លឿន និង​សម្អាត​សម្លៀក​បំពាក់​បាន​យ៉ាង​ស្អាត ។ មុខងារ​របស់​SpeedSpray​នេះ ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​ចំណាយពេល​ត្រឹមតែ​៥៩​នាទី​តែ​ប៉ុណ្ណោះ ក្នុង​ការ​បោក​សម្អាត​សម្លៀក​បំពាក់​ឱ្យ​បាន​ជ្រះ​ល្អ ។

ចំណែកឯ​បច្ចេកវិទ្យា ecobubbleTM លាយ​បញ្ចូល​សាប៊ូ​ជាមួយ​ខ្យល់ និង​ទឹក ធ្វើ​ឲ្យ​ជ្រាប​ចូល​សាច់​ក្រណាត់​បាន​យ៉ាង​រហ័ស លឿន​ជាង​ម៉ាស៊ីន​បោកគក់​ធម្មតា​រហូត​ដល់​ទៅ​៤០​ដង ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​សាច់​ក្រណាត់​ទន់ បោកគក់​បាន​ស្អាត​ល្អ​ទោះបីជា​ប្រើ​ទឹក​ត្រជាក់ និង​សន្សំ​សំចៃ​ភ្លើង​បាន​យ៉ាង​ប្រសើរ ព្រមទាំង​ការពារ​ការ​ចេញ​ពណ៌​ពី​សាច់​ក្រណាត់​ផង​ដែរ ។ អ្នក​ក៏​អាច​ជ្រើសរើស​យកមុខ​ងារ Bubble Soak ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាំង ។ សម្លៀក​បំពាក់​ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​ត្រាំ​ជាមួយ​សាប៊ូ​នឹង​ត្រូវ​បាន​កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​សាម​សុង AddWash ក៏​បំពាក់​នូវ​បច្ចេកវិទ្យា Digital Inverter Technology (DIT) ដែល​ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់ កាត់​បន្ថយ​សំឡេង​រំខាន និង​ប្រើប្រាស់​បាន​កាន់តែ​យូរ​។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ភាព​បត់បែន និង ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បោក​សម្អាត​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ ហើយ​វា​ពិតជា​ជម្រើស​ដ៏​ល្អ​សម្រាប់់​ស្ត្រី​មេផ្ទះ​ដ៏​ឆ្លាត​វៃ និង​ជា​ផ្នែក​មួយ​នៃ​សុភមង្គល​ក្នុង​គ្រួសារ ។ ក្រុមហ៊ុន​សាម​សុង នៅ​តែ​បន្ត​បង្កើត​ការ​ច្នៃប្រឌិត​ថ្មី​ៗ​សម្រាប់​សេចក្តី​ត្រូវ ការ​គ្រឿង​បរិក្ខារ​ក្នុងផ្ទះ​សម័យ​ទំនើប ដើម្បី​ធ្វើ​ឱ្យ​ជីវិត​មាន​ភាព​ប្រសើរ និង​ងាយស្រួល​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ៕