ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដូចរឿងហុងកុង ចិន១ក្រុម​សម្រុកចូលហាងកាត់​សក់​​ចាប់វា.យ.ប្តី​​ចិននិង​​​​ប្រពន្ធ​ខ្មែរ​​យ៉ាង.សា.ហា.វ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ប៉ោយប៉ែត​​ ៖​ ​​លោកអ្នក​ធ្លាប់​បាន​មើលរឿង​ចិនហុងកុង​វា.យ.ប្រតប់គ្នា រវាងបងតូចបងធំ​​ហើយមែនទេ?​ ​នេះជាក់​ស្តែង បានកើតឡើង​នៅលើ​ដី​ក្រុងប៉ោយប៉ែត ដោយ​​​ជនជាតិ​ចិន១ក្រុម​​​មាន​គ្នា​ជិត១០នាក់ ​បានចុះពីលើ​រថយន្ត​​នាំគ្នា​​សម្រុក​ចូលទៅ​ក្នុង​ហាង​កាត់សក់​មួយកន្លែង ចាប់បុរស​​ជនជាតិ​ចិនដូចគ្នា​ម្នាក់​​ដែល​មាន​​​ប្រពន្ធ​ខ្មែរ​វា.យ​បង្កការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ កាល​ពី​វេលា​ម៉ោង៦ល្ងាច​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ២០២២ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់.ក្រុង​ប៉ោយប៉ែត។

លោក​វរៈ​សេនីយ៍​ឯក សៅ សា​រឿន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឱ្យដឹង​​ថា ករណី​នេះ វា.យ.តប់គ្នា​ គេ​មិន​ទាន់​ដឹង​ពីមូល​ហេតុ​ទំនាស់​ជាក់​លាក់នៅឡើយ ដោយ​គិតមកទល់​ថ្ងៃទី០៤ មីនា គឺនៅ​មិន​ចាប់​មុខសញ្ញា​បាន​ម្នាក់នៅឡើយទេ​​ ។ ប៉ុន្តែភាគី​ខាងជនរងគ្រោះ​​បានដាក់ពាក្យ​បណ្តឹងប្តឹង​រួចហើយ ។

ប្រភពបន្តទៀតថា ​​​ជនជាតិ​ចិន១ក្រុម​នេះ គឺជិះ​រថយន្ត៣គ្រឿង​មាន​គ្នា​ជិត១០នាក់ ​បាន​សម្រុកចូល​ហាង​កាត់​មួយ​កន្លែង​ ដែល​មាន​ជនជាតិ​ចិន​ម្នាក់​បាន​ប្រពន្ធ​ខ្មែរ​ ​ដោយធ្វើសកម្មភាព​ចាប់អូស​បុរស​​​ចិន​នោះវា.យ. ហើយ​នាំ​គ្នា​រត់​គេច​​ខ្លួន​បាត់​អស់ ហាក់​ដូច​រឿង​ចិនហុងកុងយ៉ាងដូច្នោះ ។ លោក​បាន​បញ្ជាក់​ថា ​​បច្ចុប្បន្ន ​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ទាំងនោះ ​ព្រោះ​កាមេរ៉ា​ក្នុងហាង​កាត់​សក់បាន​ថត​ជាប់​ពី​សកម្ម​ភាព​ពួក​គេ​ទាំងអស់ ។

​សូមបញ្ជាក់ដែរ​ថា ភាគី​គ្រួសារ​ជនរងគ្រោះ​ ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ឱ្យ​ជួយ​មាន​ចំណាត់ការ​ចំពោះ​ក្រុម​ជនជាតិ​ចិន​ជិត១០នាក់​ដែល​ជិះរថយន្ត៣គ្រឿង​សម្រុកចូល​ក្នុង​ហាង​របស់​ខ្លួន​​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ផង ។