ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេស​ទៅ​មណ្ឌលគិរី​និយម​ដើរ​កម្សាន្ត​ព្រៃ​ជាមួយ​សត្វ​ដំរី

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប ហើយ​អ្នកទេសចរ​ភាគច្រើន​ចាប់អារម្មណ៍​រមណីយដ្ឋាន​ធម្មជាតិ សម្រស់​ព្រៃ​ព្រឹក្សា និង​អាកាសធាតុ​ដ៏​ត្រកាល​នៃ​តំបន់​ខ្ពង់រាប​មួយ​នេះ ។

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប ហើយ​អ្នកទេសចរ​ភាគច្រើន​ចាប់អារម្មណ៍​រមណីយដ្ឋាន​ធម្មជាតិ សម្រស់​ព្រៃ​ព្រឹក្សា និង​អាកាសធាតុ​ដ៏​ត្រកាល​នៃ​តំបន់​ខ្ពង់រាប​មួយ​នេះ ។

អ្វី​ជា​ចំណុច​ពិសេស​មួយទៀត ដែល​អ្នកទេសចរ​បរទេស​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ការ​ដើរ​លំហែ​ក្នុង​ព្រៃ​ជាមួយ​សត្វ​ដំរី ។ ម​គ្គុ​ទេស​ទេសចរណ៍​ប្រចាំ​ខេត្តមណ្ឌលគិរី​ម្នាក់​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ កន្លង​មក​ថា អ្នកទេសចរ​ដែល​ជួល​ដំរី​ដើរ​កម្សាន្ត​ក្នុង​ព្រៃ ភាគច្រើន​គឺ​មិន​លើស​ពី​ពីរ​ថ្ងៃ​ឡើយ ។

នៅ​ពេល​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​នោះ អ្នក​នាំ​ផ្លូវ​បាន​រៀបចំ​អាហារ​វេច​ខ្ចប់ ងាយ​ៗ​សម្រាប់​អ្នកទេសចរ​បរិភោគ ឬ​អាច​ដាក់​មង​រក​ត្រី​តាម​ដងអូរ​ក្នុង​ព្រៃ​តែ​ម្ដង យក​មក​អាំង​ដើម្បី​បង្កើន​ភាព​រីករាយ​ដល់​ភ្ញៀវ​មួយ​កម្រិត​ថែម​ទៀត ។ នៅ​ពេល​អ្នកទេសចរ​កំពុង​កម្សាន្ត​លេង​ជាមួយ​សត្វ​ដំរី គេ​មិន​ភ្លេច​ណែនាំ​ពី​របៀបរបប​នៃ​ការ​រស់នៅ​របស់​ជនជាតិភាគតិច​ឡើយ ដោយ​គេ​ធ្វើ​ម្ហូបអាហារ​ដូច​ជា សម្ល​បុក (​គេ​ប្រើ​បំពង់​ឫស្សី​សម្រាប់​ចម្អិន​សម្ល​) ការ​ថែទាំ​សត្វ​ដំរី ការ​ស្នាក់​នៅ​ក្នុង​ព្រៃ និង​វប្បធម៌​មួយ​ចំនួន​ទៀត ដល់​អ្នកទេសចរ​មិន​ឱ្យ​នឿយណាយ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ទេ ។

សម្រាប់​តែ​សហគមន៍​ពូ​តាំង​ក្នុង​១​ថ្ងៃ យ៉ាង​ហោច​ណាស់​មាន​ជនបរទេស​៤​ទៅ​៥​នាក់​ដែរ ចូល​ទៅ​ក្នុង​សហគមន៍​មាន​បំណង​កម្សាន្ត​ជាមួយ​សត្វ​ដំរី ។ ចំពោះ​តម្លៃ​នៃ​ការ​កម្សាន្ត​ជាមួយ​សត្វ​ដំរី​ក្នុង​ព្រៃ គឺ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​៤៥​ដុល្លារ សម្រាប់​ការ​បម្រើ​១​ថ្ងៃ ១​យប់ និង​៥៥​ដុល្លារ សម្រាប់​ការ​កម្សាន្ត​១​យប់​២​ថ្ងៃ ។

លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថ្លែង​ថា ជា​រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​អន្តរជាតិ​ជា​ច្រើន​ក្រុម​ធ្វើ​ដំណើរ​ទៅ​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង​ចម្បង​ដើម្បី​ទស្សនា​សត្វ​ដំរី និង​ជីវភាព​រស់នៅ​របស់​ជនជាតិភាគតិច​ព្នង ។ ពួក​គេ​ចូល​ចិត្ត​ផ្តល់​ចំណី និង​មុជទឹក​ជាមួយ​ដំរី ឯ​អ្នកខ្លះ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ជ្រៅ និង​ស្នាក់​នៅ​ជាមួយ​ជនជាតិ​ដើម​ភាគតិច ។ «​ស្ទើរ​៩០% ទៅ​៩៥% គឺ​សុទ្ធតែ​ជា​ជនបរទេស​ដែល​ជួល​ដំរី​ដើរ​កម្សាន្ត មិនសូវ​មាន​ជនជាតិ​ខ្មែរ​ទេ​» ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខេត្តមណ្ឌលគិរី តំបន់​ទេសចរណ៍​ជាមួយ​សត្វ​ដំរី​គឺ​មាន​២​កន្លែង ក្នុង​នោះ​មាន​ភូមិ​ពូ​តាំង និង​ភូមិ​ពូ​លូ​ង ដែល​ស្ថិត​ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ដូច​គ្នា ។ សម្រាប់​នៅ​ភូមិ​ពូ​តាំង​គឺ​មាន​សត្វ​ដំរី​បម្រើ​ផ្នែក​ទេស ចរណ៍​ប្រមាណ​១០​ក្បាល ចំណែក​នៅ​ភូមិ​ពូ​លូ​ង គឺ​មាន​ប្រមាណ​៤​ក្បាល ៕