រាជធានីភ្នំពេញ ៖ មានអ្នកហ៊ានទិញទេ កាបូបដៃដាក់លុយកាន់តាមខ្លួនតម្លៃប្រហែល 38,000 ដុល្លារអាមេរិក ។ វាមិនសូវថ្លៃប៉ុន្មាននោះទេ ប៉ុន្តែតម្លៃនេះអាចទិញផ្ទះមួយខ្នងបាននៅក្នុងប្រទេសកម្ពុជា ។
កាបូប Stegano Ricci មានតម្លៃ $ 38,000 ជាកាបូបដៃដែលឈ្នះពាន ក្លាយជាកាបូបដែលថ្លៃបំផុតក្នុងលោក ។ វាជាកាបូបជ្រកក្រោមស្លាក Jaguar Embossed ផលិតឡើងពីស្បែកក្រពើរ ពណ៌ខ្មៅដ៏ប្រណីត និងក្រណាត់ខាងក្នុងធ្វើឡើងដោយសម្ភារប្រណីតៗ និងថ្លៃបំផុត ប៉ុន្តែបើគ្រាន់តែបំពាក់សម្ភារទាំងនេះមិនទាន់ឱ្យវាក្លាយជាកាបូបថ្លៃបំផុតក្នុងលោកនោះទេ ។ វាថ្លៃទៅបានដោយសារតែវាដាំដោយគ្រីស្តាល់ដែលថ្លៃនៅលើក្បាលឡូហ្គូម៉ាក Jaguar និងរ៉ូតរបស់វាធ្វើពីមាសពណ៌ផ្កាឈូក ។ វាមានសមត្ថភាពអាចដាក់សាច់ប្រាក់បានច្រើនគួរសម្យ និងដាក់កាតជាច្រើនប្រភេទបានទៀតផង ៕ ប្រភព ៖ allthewallets
ចែករំលែកព័តមាននេះ